ឧកញ៉ា​សុខ ប៊ុន និង​មន្ត្រី​៥​នាក់​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

24-06-2019 11:34 am 1117

​ឧកញ៉ា សុខ ប៊ុន រួម​ជាមួយ​មន្ដ្រី ៥​នាក់​ទៀត ត្រូវបាន​កម្លាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឃាត់ខ្លួន និង​បាន​បញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មិថុនា​នេះ ពាក់ព័ន្ធ​ការរំលោភ​យក​ដី​រដ្ឋ និង​ក្លែង​លិខិត​បន្លំ​យក​ដី​អ្នកដទៃ នៅ​សង្កាត់​កោះរ៉ុង ចន្លោះ​ឆ្នាំ​២០១៦-២០១៩​។​

​មន្ដ្រី​ACU បាន​ប្រាប់​សារព័ត៌មាន Fresh News​ថា «​នេះ​ករណី ប៉ះពាល់​ទ្រព្យសម្បត្តិ​រដ្ឋ​ធ្ងន់ធ្ងរ ជា​ការបំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​, ការរំលោភ​អំណាច ប្រព្រឹត្ត​កាលពី​អំឡុង ឆ្នាំ​២០១៦-២០១៩ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ មន្ត្រី​នៅ​កោះ​រុង ៥​នាក់ និង​អ្នករកស៊ី​ម្នាក់​គឺ​ឧកញ៉ា សុខ ប៊ុន ត្រូវ​បាន​ជាប់​អង្កេត និង​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ព្រឹក​នេះ ក្រោយ អ​.​ប​.​ព ឃាត់ខ្លួន​ស្តាប់​ចម្លើយ​៧២​ម៉ោង​»៕

 ពាក្យគន្លឹះ  លោកសុខប៊ុនACU

ព័ត៌មានផ្សេងទៀត