សប្បុរសជន​ឧបត្ថម្ភ​ថវិកាបាន​ជាង​១​លាន​ដុល្លារ​ហើយ​ក្នុងករណី​រលំ​អគារ​

24-06-2019 11:11 am 243

​គិត​ត្រឹម​ម៉ោងជាង​៨​ព្រឹក ថ្ងៃទី​២៤ ខែ​មិថុនា​នេះ ចំនួន​អ្នក​ស្លាប់ ក្នុងករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ បាន​កើន​ដល់​២៥​នាក់ (​ស្រី​៤​នាក់​) និង​អ្នករបួស​២៤​នាក់ (​ស្រី​២​នាក់​)​។​

​យ៉ាងណាមិញ ក្នុង​ដំណើរ​ចុះ​មើល​ដោយផ្ទាល់ នៅ​កន្លែងកើតហេតុ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ដល់​សប្បុរជន ជួយ​ជាថ​វិក​ដល់​ក្រុមគ្រួសារ​នៃ​អ្នក​បាត់បង់​ជីវិត និង​អ្នក​រង​បួស​។​

​បើ​តាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា រហូតមកដល់​ពេលនេះ មាន​សប្បុរសជន បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថ​វិក​ប្រមាណ​១,១៤​លាន​ដុល្លារ និង​១០០​លាន​រៀល ខណៈ​ដែល​ប្រមុខ​រដ្ឋាភិបាល​សង្ឃឹមថា នឹង​មាន​សប្បុរសជន​ចូលរួម​បន្ថែមទៀត​៕

ព័ត៌មានផ្សេងទៀត