មេបញ្ជាការ​​កងទ័ព​​អេត្យូ​ពី​​ត្រូវបាន​បាញ់​​សម្លាប់​ពេ​ល​ព្យាយាម​​ទប់ស្កាត់​​រដ្ឋប្រហារ​

24-06-2019 10:48 am 221
រូបភាព​មេបញ្ជាការកងទ័ពអេត្យូពី

​មេបញ្ជាការ​កងទ័ព​អេត្យូ​ពី​លោក​ឧត្ដមសេនីយ៍សៀរ ម៉េ​ខូ​នែន​(Seare Mekonnen) ត្រូវបាន​អង្គរក្ស​ផ្ទាល់ខ្លួន​របស់លោក​បាញ់សម្លាប់​នៅក្នុង​រដ្ឋធានី​Addis Ababa កាលពី​ថ្ងៃទី​២៣​មិថុនា​។ នាយករដ្ឋមន្ដ្រី​អេត្យូ​ពី​លោក​អាបៀ អា​ម៉េដ​(Abiy Ahmed)​បាន​និយាយថា លោក​ម៉េ​ខូ​នែន​និង​មន្ដ្រី​ដទៃទៀត បាន​ស្លាប់​នៅពេល​ព្យាយាម​ទប់ស្កាត់​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ  ប្រឆាំងរដ្ឋបាល​តំបន់​អា​មហា​រ៉ា​(Amhara) ជា​តំបន់​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អេត្យូ​ពី​។ 

​បច្ចុប្បន្ននេះ​ស្ថានការណ៍​ស្ថិតនៅក្រោម​ការគ្រប់គ្រង​វិញ​ហើយ បន្ទាប់ពី​បាន​ចាប់ខ្លួន​ក្រុមប្រឆាំង​។ លោក​នាយករដ្ឋមន្ដ្រី​បាន​ថ្លែង​សារ​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​ទទូច​ឲ្យ​ប្រជាជន​អេត្យូ​ពីមាន​ការរួបរួម ដើម្បី​ប្រឈមមុខ​ជាមួយ​កងកម្លាំង​ដែល​ចង់​បែងចែក​ប្រទេស​។ សូមបញ្ជាក់ថា អំពើហិង្សា​បង្កឡើង​ដោយ​ក្រុម​ជនជាតិភាគតិច បាន​វាយប្រហារ​ជា​ញឹកញាប់​ទៅលើ​តំបន់​អា​មហា​រ៉ា និង​តំបន់​ផ្សេងទៀត​របស់​អេត្យូ​ពី​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​៕

ព័ត៌មានផ្សេងទៀត