អា​ហ្សង់​ទីន​ស៊ី​កាតា​​២​ទល់នឹង​០​​ឡើងទៅ​វគ្គ​៨​ក្រុម​​ចុងក្រោយ​

24-06-2019 8:20 am 207
រូបភាពក្រុមកីឡាករអាហ្សង់ទីន

​វាសនា​របស់​អា​ហ្សង់​ទីន​ស្ទើរតែ​បាត់បង់​ទៅហើយ សម្រាប់​ការ​ប្រជែង​ក្នុង​វគ្គ​ជម្រុះ​ដើម្បី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​Copa America​។ ប៉ុន្ដែ​អាច​និយាយបានថា​ជា​រឿង​ល្អ​មួយ ក្រោយ​យកឈ្នះ​កាតា​ក្នុង​ជុំ​ទី​បី​នៃ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​២​ទល់នឹង​០​កាលពី​ព្រឹក​ថ្ងៃទី​២៤​មិថុនា​នេះ ដែល​អាចឲ្យ​អា​ហ្សង់​ទីន​ឡើង​បាន​។ ការប្រកួត​របស់​អា​ហ្សង់​ទីន​កន្លងមកឈ្នះ​មួយ ស្មើ​មួយ និង​ចាញ់​មួយ ដូច្នេះ​អា​ហ្សង់​ទីនមាន​៤​ពិន្ទុ​ក្នុង​ដៃ​ឈរ​លេខ​ពីរ​ក្នុង​ពូ​ល​B​។ ក្រុម​កំពូល​តារាង​គឺ​កូឡុំប៊ី​មាន​៩​ពិន្ទុ ចំណែក​លេខ​បី​ប៉ា​រ៉ា​ហ្គាយ​មាន​២​ពិន្ទុ ហើយ​កាតា​នៅ​បាត​តារាង​មាន​១​ពិន្ទុ​៕
 

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត