ករណី​បាក់​រលំ​អគារ​៖ ចិន​គាំទ្រ​កម្ពុជា​ក្នុង​ការស៊ើបអង្កេត​ផ្លូវ​ច្បាប់​លើ​ជនល្មើស​

23-06-2019 9:15 pm 458

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅ​យប់​ថ្ងៃទី​២៣ មិថុនា តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន បាន​អះអាង​ថា ក្នុងករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២២ មិថុនា បច្ចុប្បន្ន ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​ឧបទ្ទេវហេតុ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន​បាន​ហើយ ។​

អត្ថបទ​នោះ​បញ្ជាក់ថា ភាគី​ចិន​គាំទ្រ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា បើក​ការស៊ើបអង្កេត​តាម​ផ្លូវច្បាប់ និង​គាំទ្រ​ទាំងស្រុង​ចំពោះ​ភាគី​កម្ពុជា ដើម្បី​ចាត់វិធានកា​រណ៍​តាម​ផ្លូវច្បាប់ ទៅ​លើ​ជនល្មើស​ទាំងឡាយ ដែល​ពាក់ព័ន្ធ​ក្នុង​ឧបទ្ទេវហេតុ​លើក​នេះ ។​

​ជាមួយគ្នានេះ ស្ថានទូត​ចិន ក៏​បាន​បង្ហាញ​អារម្មណ៍​ក្តុកក្តួល​សោកស្តាយ​ជា​ពន់ពេក និង​សូម​បួងសួង​ឱ្យ​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត បាន​ទៅ​កាន់​សុគតិភព ហើយ​នឹង​សូម​ជូនពរ​ឱ្យ​ជនរងគ្រោះ ដែល​កំពុង​ទទួល​ការព្យាបាល​បាន​ជាសះស្បើយ​ក្នុង​ពេល​ឆាប់ៗ ៕

ព័ត៌មានផ្សេងទៀត