លោក​ហ៊ុន សែន​កំពុងធ្វើដំណើរ​ទៅ​មើល​ស្ថានភាព​នៅ​ខេត្ត​ព្រះសីហនុ​ដោយផ្ទាល់​

23-06-2019 8:49 pm 355

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃទី​២៣ មិថុនា បាន​ថ្លែង​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​ថា ពេលនេះ លោក​កំពុងធ្វើដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង រុករក និង​សង្គ្រោះ​ជា​បន្ត ជាមួយ​បងប្អូន​ដែល​កំពុង​ធ្វើការ​នៅ​ទីនោះ​ស្រាប់ ។​

​លោក​ក៏​បាន​អំពាវនាវ​ចំពោះ​សប្បុរសជន មេត្តា​ជួយ​ជា​ថវិកា​ដល់​គ្រួសារ​នៃ​អ្នក​បាត់បង់​ជីវិត និង​អ្នករបួស​ក្នុង​ហេតុការណ៍​នេះ ។​

​គូសបញ្ជាក់ថា គិត​ត្រឹម​ម៉ោង​២​រសៀល ថ្ងៃទី​២៣ មិថុនា ចំនួន​អ្នក​ស្លាប់​ក្នុងករណី បាក់​រលំ​សំណង់​អគារ​៧​ជាន់ នៅ​ក្រុងព្រះសីហនុ គឺ​មាន​ចំនួន​១៨​នាក់ (​ស្រី​៤​នាក់​) និង​រងរបួស​សរុប ចំនួន​២៤​នាក់ (​ស្រី​២​នាក់​) ។ ចំពោះ​ជនរងគ្រោះ បាត់បង់​ជីវិត ត្រូវបាន​ក្រុមគ្រួសារ មក​បំពេញ​ឯកសារ​ទទួលយក​សព​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី នៅ​ស្រុកកំណើត​ទាំង​១៨​សព រួចរាល់​អស់ហើយ ៕

ព័ត៌មានផ្សេងទៀត