ករណី​បាក់​រលំ​អគារ​៖ អ្នកស្លាប់​កើនឡើង​១៨​នាក់ របួស​២៤​នាក់​

23-06-2019 12:02 pm 481

​គិត​ត្រឹម​ម៉ោង​១១:៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​១៨​នាក់ និង​របួស​២៤​នាក់ ក្រោយ​ក្រុម​សង្គ្រោះ​បាន​រកឃើញ​សាកសព​បុរស​ម្នាក់​ទៀត នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ ។ ក្រុម​សង្គ្រោះ នៅតែ​បន្ត​បេសកកម្ម​ស្វែងរក​មនុស្ស ដែល​សង្ស័យ​ថា អាច​មាន​នៅក្នុង​គំនរ​អគារ​ដួលរលំ​នេះ​បន្ត​ទៀត ។​

​តុល្យការ​ចុងក្រោយ នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ បាន​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់ និង​រងរបួស សរុប​ចំនួន​៤២​នាក់ ក្នុងនោះ ស្លាប់​១៨​នាក់ (​ស្រី​៤​នាក់​) និង​អ្នករបួស ២៤​នាក់ (​ស្រី​២​នាក់​) ៕

ព័ត៌មានផ្សេងទៀត