កំណាយ​ស្វែងរក​ជនរងគ្រោះ​ក្នុង​គំនរ​បាក់បែក​នៃ​អគារ​រលំ​ធ្វើឡើង​បាន​៤០%​ហើយ​

23-06-2019 10:13 am 325

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២៣ មិថុនា បានឱ្យដឹងថា គិត​មក​ទល់​ព្រឹក​នេះ គំនរ​បែកបាក់ ត្រូវបាន​ក្រុម​ការងារ​ជួយសង្គ្រោះ ធ្វើ​ការកាយ​ចេញ​បាន​ចំនួន​ប្រមាណ​៤០​ភាគរយ​ហើយ ។ សកម្មភាព​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ របស់​កម្លាំង​សរុប​នៃ​រដ្ឋបាល​ខេត្ត នៅតែ​បន្ត​សង្គ្រោះ រហូត​ដល់​យក​ជនរ​ង​គ្រោះ​ចេញ​អស់​ពី​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​បាក់​រលំ ។​

​គូសបញ្ជាក់ថា គិត​ត្រឹម​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៣ មិថុនា ចំនួន​ជនរងគ្រោះ ដែល​ក្រុម​ការងារ​បាន​ជួយសង្គ្រោះ និង​យកចេញ​ពី​គំនរ​បាក់បែក​នៃ​អគារ​រលំ គឺ​ស្លាប់​ចំនួន​១៧​នាក់ ស្រី​៤​នាក់ និង​រងរបួស​២៤​នាក់ ស្រី​២​នាក់ ។ ក្នុងនោះ ក្រុមគ្រួសារ​សព បាន​បំពេញ​ឯកសារ​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី បាន​ចំនួន​៩​សព ៕

ព័ត៌មានផ្សេងទៀត