អ្នកស្លាប់​កើន​ដល់ ១៧ នាក់​ក្នុង​គ្រោះថ្នាក់​បាក់​រលំ​អគារ​នៅ​ក្រុងព្រះសីហនុ​

23-06-2019 10:02 am 423

​គិត​ត្រឹម​ម៉ោង ០៦ : ៣០ នាទី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ចំនួន​អ្នក​ស្លាប់​កើន​ដល់​១៧​នាក់ និង អ្នករបួស​២៤​នាក់ ហើយ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ក្រុម​កម្លាំង​សង្គ្រោះ​បាន​បន្ត​ធ្វើ​ការរុករក​ជនរងគ្រោះ​ដែល​ស្ថិត​ក្នុង​ឧបទ្ទវហេតុ​នៃ​ការ​រលំ​បាក់​អគារ​នេះ​។ មាន​ក្រុមគ្រួសារ​មួយចំនួន​បាន​បំពេញបែបបទ​យក​សព​ទៅ​ធ្វើបុណ្យ​៩​នាក់​រួចមកហើយ​។ 

​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ ៧​ជាន់​នៅ​ក្រុងព្រះសីហនុ ពេលនេះ​បាន​កើន​ដល់​៤១​មួយ​អ្នក​ហើយ ក្នុង​នោះ​ស្លាប់​ចំនួន ១៧ នាក់ និង ២៤​នាក់​ទៀត​រងរបួស ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។​ចំណែក​ក្រុម​អាជ្ញាធរ​និង សម្ថ​ត​កិច្ច​កំពុងតែបន្ត​រុករក​ជនរងគ្រោះ​បន្ថែមទៀត​។​

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​យប់​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៩ ដោយ​សម្រេច​យក​ថវិកា​ជាតិ ជួយ​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ក្នុង​សោកនាដកម្ម​បាក់រ​លំអ​គារ​នៅ​ក្រុងព្រះសីហនុ ដែល​អ្នក​ស្លាប់​ទទួលបាន ៤០ លាន​រៀល និង អ្នក​រង​របួស​ទទួល​បាន ៥ លាន​រៀល និង ទទួលបាន​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​។​

លោក ហ៊ុន សែន បាន​ស​សេ​រលើ​គេហទំព័រ​ហ្វេ​សបុ​ក​របស់​ខ្លួន​ថា «​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់  សោដ​នាដ​កម្មបាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​គឺជា​រឿង​ឈឺចាប់​របស់​ជាតិ​យើង​ពិសេស​ក្រុមគ្រួសារ​នៃ​អ្នក​ដែល​បាន​បាត់បង់​ជិវិត ដែល​ជា​ភរិយា ឬ​ស្វាមី ឬ​កូន ឬ​ឪពុកម្តាយ ហើយ​ដើម្បី​ចូលរួម​មរណទុក្ខ និង​ជួយ​ដល់​ជីវភាព​ក្រុម​គ្រួសារ​ក្នុង​នាម រាជរដ្ឋាភិបាល​ខ្ញុំ​សម្រេច​បញ្ចេញ​ថវិកាជាតិ​ជួយ​ដល់​ក្រុមគ្រួសារ​អ្នកស្លាប់​ក្នុង​មួយ​នាក់​៤០​លាន​រៀល ឬ ១​ម៉ឺន​ដុល្លា សម្រាប់​អ្នក​ត្រូវ​របួស​ទាំងអស់​ត្រូវ​ទ​ទួលបាន​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​ទទួលបាន​ជំនួយ​ក្នុង​មួយ​នាក់​ចំនួន​៥​លាន​រៀល ។​

​សូមបញ្ជាក់​ថា ប្រមុខ​រដ្ឋាភិបាល​បាន​ប្រគល់​តួនាទី​ដល់​លោក ប៊ិន ឈិន ឧបនា​យរ​ដ្ឋ​មន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​ចាត់ចែង​ថវិកា​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​លោក​នៅតែ​បន្ត​តាម ដាន​ការងារ​រុករក​របស់​ក្រុម​សមត្ថកិច្ច​បន្ត​ទៀត​៕

ព័ត៌មានផ្សេងទៀត