ក្រសួងទេសចរណ៍​ចេញច្បាប់៥ចំណុច​សម្រាប់ប្រតិបត្តិករជនជាតិចិននិងខ្មែរ​

22-06-2019 4:52 pm 268

ក្រសួងទេសចរណ៍បានចេញច្បាប់ចំនួន៥ចំណុច ជូនប្រតិបត្តិករទេសចរណ៍ជាជនជាតិចិន និងខ្មែរឲ្យអនុវត្ត ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម វប្បធម៌ និងបរិស្ថាន ដែលច្បាប់សម្រាប់ ប្រតិបត្តិករទេសចរណ៍អនុវត្ត ក្នុងនោះរួមមាន ៖

១.ត្រូវគោរពច្បាប់ និងបទប្បញ្ញត្តនានារបស់រាជរដ្ឋាភិបាល

២.មុននឹងបើកអាជីវកម្មត្រូវសុំច្បាប់អនុញ្ញាតត្រឹមត្រូវ

៣.ចំពោះស្លាកយីហោ មុននឹងលើកស្លាកយីហោ អាជីវករត្រូវមកពិភាក្សាជាមួយអង្គភាពជំនាញ ដើម្បីជៀសវាងការសរសេរស្លាកយីហោខុស

៤.ចំពោះអាជ្ញាធរភាគីព័ន្ធត្រូវជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍

៥. អាជ្ញាធរ និងអាជីវករត្រូវបើកចិត្តទូលាយក្នុងការពិភាក្សា និងដោះស្រាយនូវបញ្ហានានាដែលកើតមាន។

គួរបញ្ជាក់ថា បានក្រសួងបានរៀបចំកម្មវិធីនេះឡើង កាលពីថ្ងៃទី២១ ខែមិថុនានេះ នៅខេត្តព្រះសីហនុ ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម វប្បធម៌ និងបរិស្ថាន ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ តំណាងឲ្យ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

 

ព័ត៌មានផ្សេងទៀត