ប៉ូលិស​ចិន​​ជួយសង្គ្រោះ​​ស្ដ្រី​បរទេ​សជាង​​១,១០០​នាក់​​ដែល​ត្រូវគេ​លក់​

22-06-2019 6:28 am 233
រូបភាព​ប៉ូលិសចិន​​កំពុងត្រួតពិនិត្យ​តាមព្រំដែន

​ប៉ូលិស​ចិន​បាន​ជួយសង្គ្រោះ​ស្ដ្រី​ជាង​១,១០០​នាក់ ធ្វើដំណើរ​មកពី​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ត្រូវបាន​គេ​លក់​ឲ្យទៅ​ធ្វើ​ជាប្រពន្ធ​បុរស​ជាច្រើន​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​កាលពី​ថ្ងៃ​សុក្រ​។ ក្មេងៗ​ចំនួន​១៧​នាក់​ក៏​ត្រូវបាន​ជួយសង្គ្រោះ​ផងដែរ នៅក្នុង​ប្រតិ​ប​ត្ដិ​ការរួមគ្នា​ជាមួយ​ប៉ូលិ​សមី​យ៉ាន់​ម៉ា កម្ពុជា ឡាវ វៀតណាម និង​ថៃ​ចន្លោះ​ពី​ខែកក្កដា​ដល់​ខែធ្នូ​ឆ្នាំមុន នេះ​បើតាម​សេចក្ដីថ្លែងការណ៍​ក្រសួង​សន្ដិសុខ​សាធារណៈ​។​

​ជនសង្ស័យ​ជាង​១,៣០០​នាក់ ក្នុងនោះ​មាន​ជនបរទេស​២៦០​នាក់​ត្រូវបាន​ឃាត់ខ្លួន ក្នុង​ប្រតិ​បត្ដិការប​ង្ក្រា​បការ​ចាប់ពង្រត់ ការលក់ដូរ​មនុស្ស និង​ការបន្លំ​អាពាហ៍ពិពាហ៍​។ អ្នកនាំពាក្យ​ក្រសួង​សន្ដិសុខ​សាធារណៈ​បានឲ្យដឹង​នៅក្នុង​សេចក្ដីថ្លែងការ​ណ៍​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ មាន​ឧក្រិដ្ឋជន​ក្នុងស្រុក​និង​បរទេស​បាន​គប់គិត​គ្នា ចាប់ពង្រត់​ស្ដ្រីជា​ច្រើននាក់​ហើយ​លក់ដូរ​ពួកគេ​ឲ្យធ្វើ​ជាប្រពន្ធ​បុរស​ជាច្រើន​។ ប៉ុន្ដែ​ស្ដ្រី​ខ្លះ​ទៀតបាន​ធ្លាក់ខ្លួន​ទៅ​រៀបការ​ក្រោមរូបភាព​បោកប្រាស់ ធ្វើឲ្យ​ពួកគេ​ប្រឈម​នឹង​ការរំលោភបំពាន ការ​ឃុំឃាំង​ក្រោម​ច្បាប់​អន្ដោប្រវេសន៍ ឬក៏​ត្រូវ​បង្ខំ​ឲ្យ​ពួកគេ​ធ្វើជា​ស្រីពេស្យា​៕​

 ពាក្យគន្លឹះ  ចិនជួញដូរ​មនុស្ស

ព័ត៌មានផ្សេងទៀត