តើ​មាន​រោគសញ្ញា​អ្វីខ្លះ​បញ្ជាក់​ថា​កើត​ជំងឺគ្រុនឈាម​?

21-06-2019 6:32 pm 475

នា​រដូវវស្សា ឆ្នាំ​២០១៩​នេះ ជំងឺគ្រុនឈាម បាន​ផ្ទុះឡើង​ខ្លាំង​គួរឲ្យ​បារម្ភ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចេញ​សេចក្តីអំពាវនាវ ដល់​អាណាព្យាបាល​ទាំងអស់ ប្រុងប្រយ័ត្ន និង​ចូលរួម​ទប់ស្កាត់​ជំងឺ​គ្រុនឈាម តាមរយៈ​ការការពារ​កុមារ កុំ​ឱ្យ​មូស​ខ្លា​ខាំ​។

​គ្រាន់​តែ​មួយ​ថ្ងៃ​ក្នុង​ថ្ងៃ​១៧ ខែមិថុនា ឆ្នាំ​២០១៩ យ៉ាងហោច​ណាស់​កុមារ​ជិត​១​ពាន់​នាក់​ត្រូវបាន​គេ​រកឃើញ​ថា មាន​ជំងឺគ្រុនឈាម ក្នុងចំណោម​កុមារ​ជិត​៥​ពាន់​នាក់ ដែល​បាន​នាំ​មក​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​និង មន្ទីរពេទ្យ​កុមារ​ជាតិ​។ ហើយ​គិត​ចាប់ពី​ដើម ឆ្នាំ​មក​ដល់​ថ្ងៃទី​២០ ខែ​មិថុនា​នេះ ករណី​ជំងឺ​គ្រុនឈាម​នៅ​ទូទាំង​ប្រទេស មាន​ចំនួន​១​ម៉ឺន​២​ពាន់​ករណី និង​ស្លាប់​ចំនួន​២១​នាក់​។​

ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ស្តី​ពី​រោគសញ្ញា និង​វិធានការ​ទប់ស្កាត់​ជំងឺគ្រុនឈាម​។​

​សំឡេង​


 ពាក្យគន្លឹះ  ជំងឺគ្រុនឈាម

ព័ត៌មានផ្សេងទៀត