អង្គការ​​អ្នកប្រជាធិបតេយ្យ​​និយម​កណ្តាល​អន្តរជាតិ​គាំទ្រ​កម្ពុជា រឿង​EBA

21-06-2019 11:21 am 1224
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រធាន​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) បាន​បញ្ជាក់ថា គោលជំហរ​របស់ខ្លួន តាមរយៈ​សេចក្តីសម្រេច​ពី​គណៈកម្មាធិការ​នាយក ចំនួន​២​លើក គាំទ្រ​ដល់​ប្រទេស​កម្ពុជា ទាក់ទង​នឹង​បញ្ហា EBA ដែល​អឺរ៉ុប​ព្រមាន ដក​ពី​កម្ពុជា នាពេលខាងមុខ​។ ការបញ្ជាក់​ដូច្នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​ក្រុមការងារ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ របស់​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​CDI នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២០ មិថុនា​។ 

​លោក Andrés Pastrana ប្រធាន​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) បាន​ថ្លែងថា CDI ដែលមាន Head Quater នៅ​ទីក្រុង​ប៊ូ​ដា​បែ​ស ប្រទេស​ហុងគ្រី នឹង​កំណត់​យក​ប្រទេស​កម្ពុជា ធ្វើជា​មជ្ឈមណ្ឌល​តំណាង​ក្នុង​តំបន់​អាស៊ី​នេះ ដោយ​ធ្វើការ​ជាមួយ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​(ABI)​។​

​កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី​គណៈប្រតិភូ​ជាន់ខ្ពស់ CDI មកពី​ទ្វីបអឺរ៉ុប អាមេរិក​ឡាទីន អាហ្វ្រិក អាស៊ី​ប៉ាស៊ីហ្វិក​ដឹក នាំ​ដោយ​លោក Mario David អនុប្រធាន CDI​។ តំណាង​កម្ពុជា មាន​លោក​សួស យ៉ារ៉ា ដើរតួនាទី ជា​អ្នកសម្របសម្រួល CDI ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក រួមជាមួយ អ្នកសម្របសម្រួល CDI ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​តំណាង​អនុប្រធាន CDI លោក Viktor Orban និង​ជា​នាយករដ្ឋមន្ត្រី​ហុងគ្រី​, តំណាង​អនុប្រធាន CDI, អគ្គលេខា​គណបក្ស​ចលនា​ប្រជាធិបតេយ្យ​កាប់​វើដ ព្រមទាំង​តំណាង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​(AVI)​ផងដែរ​។​

​លោក Andrés Pastrana បាន​ថ្លែងថា នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី​២​ហើយ នៅក្នុង​ទី​ក្រុងភ្នំពេញ​នេះ ទាក់ទង​នឹង​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់ CDI ដើម្បី​ជំរុញ​នូវ​គុណ​តម្លៃ ក៏ដូចជា​គោលការណ៍រ​បស់ CDI ហើយ​CDI នេះ​គឺជា​អង្គការ​នយោបាយ​អន្តរ​ជាតិនិយម​កណ្តាល និង​ស្តាំ ដែលមាន​ទិសដៅ​ជំរុញ​នូវ​កិច្ច​កិច្ចពិភាក្សា លើ​នយោបាយ​អន្តរជាតិ​។ 

​សូមបញ្ជាក់ថា អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) កើតឡើង​ដោយ​ការ​បញ្ជូលគ្នា​នៃ​គណបក្សន​យោបា​យ ប្រជាធិបតេយ្យ​គ្រិស្តសាសនា បូក​ជាមួយនឹង​គណបក្សនយោបាយ​ស្តាំនិយម ហើយ​បន្ទាប់មកទៀត ដោយសារ​នយោបាយ​២​នេះ​បញ្ជូលគ្នា ទើប​កើតជា​ចលនា​គណបក្សនិយម​កណ្តាល​។ 

​សម្រាប់​គណបក្សនយោបាយ​នៅ​កម្ពុជា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ជា​សមាជិក​មួយ​របស់​CDI​។ CDI នេះ បង្កើតជា​សមាគម​ន៍គ​ណ​បក្សនយោបាយ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក មិន​ថា​គណបក្សនយោបាយ​នៅក្នុង​ប្រទេស​ណា​នោះទេ គឺ​គេ​នឹង​ជួយ​គាំទ្រ ផ្តល់​ជា​គំនិត ឫ​ផ្នែក​កា​ទូត​ណាមួយ​។ សម្រាប់​កម្ពុជា ពេលនេះ គឺ​រឿង​ល្អ ដែល CDI បាន​សម្រេចយក ជា​តំណាង​នៃ​វិទ្យាស្ថាន CDI នៅក្នុង​ពិភពលោក​។ ដូចនេះ​កម្ពុជា គឺជា​ទីតាំង​មួយ ដើម្បី​ផ្សារភ្ជាប់​ជាមួយ ប្រទេស​តំបន់​អាស៊ី អឺរ៉ុប និង​អាមេរិក​ឡាទីន ផងដែរ​៕

 ពាក្យគន្លឹះ  អង្គការCDI

ព័ត៌មានផ្សេងទៀត