កម្ពុជា​នឹង​ពង្រីក​មិត្តភាព​ជា​មួយ​ប្រទេស​ដៃគូ​ថ្មី ក្រៅតែពី​អាស៊ាន​ទាំង​១០

21-06-2019 9:43 am 188

​លោក​នាយកដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែងថា ក្រៅ​ពី​សមាជិក​អាស៊ាន​ទាំង​១០ គឺ​កម្ពុជា​នឹង​បន្ត​ពង្រីក​មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដៃគូ​ថ្មីៗ ជាច្រើន​ថែមទៀត​។​

​ប្រមុខ​រដ្ឋាភិបាល បាន​ថ្លែង​តាមរយៈ Facebook នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា​នេះ​ថា «​ក្រៅពី​សហគម​អាស៊ាន​ទាំង​១០ គឺ​កម្ពុជា​នឹង​បន្ត​ពង្រីក​មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដៃគូ​ថ្មីៗ​ជាច្រើន​ថែមទៀត ដូចជា​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ដែល​ខ្ញុំ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី និង តាជី​គី​ស្ថាន​ជាដើម​»​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ស្អែក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៤ (34th ASEAN Summit) នៅ​ប្រទេស​ថៃ ស្តី​ពី​ការពង្រឹង​មិត្តភាព​ដើម្បី​និរន្តរភាព​នៃ​ការរីកចម្រើន​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនអាស៊ាន

ព័ត៌មានផ្សេងទៀត