ស្លាប់​៤៤​នាក់​​ដោយសារ​​រថយន្ដ​ក្រុង​​ធ្លាក់​ជ្រោះ​​នៅ​ឥណ្ឌា​

21-06-2019 9:27 am 229
រូបភាពរថយន្ដធ្លាក់ជ្រោះ

​យ៉ាងហោចណាស់​មនុស្ស​៤៤​នាក់​ស្លាប់​នៅក្នុង​ប្រទេស​ឥណ្ឌា បន្ទាប់ពី​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ធ្លាក់​ចូលទៅក្នុង​ជ្រោះ​ជ្រៅ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​។ ក្រៅពី​មនុស្ស​ស្លាប់មាន​មនុស្ស​ប្រមាណ​២៨​នាក់​ទៀត​រងរបួស ហើយ​ភាគច្រើន​រងរបួស​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ អាជ្ញាធរ​បានឲ្យដឹងកា​លពី​ថ្ងៃ​ព្រហស្បតិ៍​ថា រថយន្ដ​ដឹក​អ្នកដំណើរ​បាន​ជួប​គ្រោះថ្នាក់​ក្រោយពេល​បើកបរ ហើយ​រអិល​ធ្លាក់​ផ្លូវ​ចូលទៅក្នុង​ជ្រោះ​ស្ថិតនៅ​រដ្ឋ​ហ៊ី​ម៉ា​ឡា​យ៉ាន​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។ រថយន្ដក្រុង​នេះ​ដឹក​មនុស្ស​សរុប​ចំនួន​៦០​នាក់​។ សូមបញ្ជាក់ថា ឥណ្ឌា​តែងតែ​ជួប​គ្រោះថ្នាក់​ជា​ញឹកញាប់​នៅតាម​ដងផ្លូវ ដោយ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​គិតជា​មធ្យម​១៥​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ​៕

ព័ត៌មានផ្សេងទៀត