ប្រកួត​ជុំ​ទី​ពីរ​​Copa America​​ជប៉ុន​​បាន​ត្រឹម​ស្មើ​​អ៊ុយ​រ៉ា​ហ្គាយ​

21-06-2019 8:52 am 470
រូបភាពកីឡាកររបស់ក្រុមអ៊ុយរ៉ាហ្គាយ

​ក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​Copa America​ជុំ​ទី​ពីរ រវាង​ជប៉ុន​ជាមួយ​អ៊ុយ​រ៉ា​ហ្គាយ​ដែល​ទើប​បញ្ចប់​កាលពី​ព្រឹក​មិញ​នេះ ជប៉ុន​បាន​ត្រឹម​ស្មើ​អ៊ុយ​រ៉ា​ហ្គាយ​ប៉ុណ្ណោះ ដោយ​រកបាន​ពីរ​គ្រាប់​ដូចគ្នា​។ ក្នុង​តង់​ទី​មួយក្រុម​ទាំងពីរ​រកបាន​មួយ​គ្រាប់ ហើយ​តង់​ទី​ពីរ​រកបាន​មួយ​គ្រាប់​ទៀត សរុប​ចប់​ការប្រកួត​ពីរ​គ្រាប់​ស្មើគ្នា​។ គួរ​បញ្ជាក់ថា ជប៉ុន​ស្ថិតនៅក្នុង​ពូ​ល​C​ជាមួយ​អ៊ុយ​រ៉ា​ហ្គាយ ឈី​លី និង​អេក្វាឌ័រ​។ ក្នុង​ពូ​ល​ជប៉ុន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​បី​មាន​១​ពិន្ទុ ខណៈ​កំពូល​តារាង​គឺ​អ៊ុយ​រ៉ា​ហ្គាយ​មាន​៤​ពិន្ទុ លេខ​ពីរ​ឈី​លី​មាន​៣​ពិន្ទុ ហើយ​បាត​តារាង​គឺ​អេក្វាឌ័រ​០​ពិន្ទុ​។ សូមបញ្ជាក់ថា ក្នុង​ការប្រកួត​ជុំទីមួយ​ជប៉ុន​ប៉ះ​ឈី​លី​ចាញ់​៤​ទល់នឹង​០៕​

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត