លោក​ហ៊ុន ម៉ានិត​បដិសេធថា លោក​និង​ប្អូនស្រី មាន​លុយ​ម្នាក់​១០០​លាន​ដុល្លារ នៅ​ធនាគារ​អាមេរិក​

20-06-2019 5:32 pm 1138

​លោក ហ៊ុន ម៉ានិត កូនប្រុស​ទី​២ របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ចេញមុខ ច្រានចោល ចំពោះ​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ថា លោក​និង​ប្អូនស្រី មាន​លុយ​ម្នាក់ៗ​១០០​លាន​ដុល្លារ តម្កល់​នៅ​ធនាគារ​សហរដ្ឋអាមេរិក​។ យោងតាម​ការ​បង្ហោះ​លើ​ហ្វេ​សប៊ុក​ផេក​របស់លោក​ហ៊ុន ម៉ានិត​អះអាងថា នេះ​ជា​ព័ត៌មាន​មិន​ពិត ប្រឌិត​ដោយ​ក្រុម​ប្រឆាំង ក្នុង​គោលបំណង​បង្ខូចឈ្មោះ​របស់លោក​។​

​លោក​បាន​សរសេរ​ខ្លឹមសារ​ទាំងស្រុង លើ​គណនី​យ​ហ្វេ​សប៊ុក​របស់លោក​យ៉ាង​ដូច្នេះ​ថា​៖ «​ព័ត៌មាន​មិន​ពិត​នេះ គឺ​បាន​បង្កើតឡើង ដោយ​ក្រុមប្រឆាំង ក្នុង​គោលបំណង​បង្ខូច​ឈ្មោះ លាប​ពណ៌ បង្កើតជា​ការសង្ស័យ ពីសារ​ធា​រណ​ជន​។ អ្នក​ដែល​ចេញ​ព័ត៌មាន​មិន​ពិត​នេះ​មុនគេ គឺ​មកពី​អតីត​គណបក្ស​ព្រះអាទិត្យ​លិច និង​តំណាង " ខ្ញុំ​ខ្មែរ " ឈ្មោះ Tor Nimol » ។​

លោក​បាន​បន្តថា « ខ្ញុំ​កំពុង​តែពិចារណា​ថា តើ គួរប្រើ​នីតិវិធី​ច្បាប់​ជាមួយ​អង្គការ " ខ្ញុំ​ខ្មែរ " នេះ ឬក៏​ទុកចោល ? ដោយសារ​ករណីបែបនេះ មិនមែនជា​លើក​ទី​១​ទេ ដែល​កន្លងមក ក្រុមប្រឆាំង​ប្រើ ព័ត៌មាន​ក្លែងក្លាយ មកលើ​ក្រុមគ្រួសារ​ខ្ញុំ​ជា​បន្តបន្ទាប់ អស់ពី​រឿង​មួយ​ទៅ​រឿង​មួយទៀត ដែល​ខ្ញុំ​ក៏មាន​ការកោតសរសើរ ចំពោះ​ក្រុម​នេះ​ថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រហែលជា​គិតថា ចំណុច​អ្វីខ្លះ គួរតែ​ចាក់រុក »

 ពាក្យគន្លឹះ  លោកហ៊ុនម៉ានិត

ព័ត៌មានផ្សេងទៀត