លោក​ដួង តារា ឆ្លើយតប​នឹង​ការលើកឡើង​របស់​លោក​ថៃ នរៈ​សត្យា​

20-06-2019 2:44 pm 3509

​លោក ដួង តារា ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​គ្រប់គ្រងទំព័រ​ហ្វេ​សប៊ុក​ផេ​ក របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅថ្ងៃទី២០ ខែមិថុនានេះ បាន​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​លោក ថៃ នរ​សត្យា ជុំវិញ​ការចោទប្រកាន់​ថា ធ្លាប់​មាន​ទំនាក់ទំនង​យ៉ាង​ស្និតរ​មួ​ត ជាមួយ​អតីត​ភរិយា​លោក​ថៃ នរៈ​សត្យា​។  លោក ដួង តារា អះអាងថា ខ្លួន​មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​ដូច​ការចោទប្រកាន់​នោះ​ឡើយ​។​

​ខាងក្រោម​នេះ ជា​ខ្លឹមសារ​នៃ​ការបញ្ជាក់​របស់លោក ដួង តារា​៖

​កាលពី​ព្រឹក​មិញ បងប្រុស ថៃ នរ​សត្យា អតីត​រដ្ឋលេខាធិការ​ក្រសួង​វ​ប្បធ​ម៍ បាន​សរសេរ​សារ​លើ​ហ្វេ​សប៊ុគ​គាត់​ដោយ​ប្រើ​ពាក្យសំដី​ដែល​ប្អូន​គិតថា​មិន​សមរម្យ ហើយ​ជា​លក្ខណៈ​មាន​ចេតនា​មួលបង្កាច់​បង្ខូច​ឈោះ្ម និង​កិត្តិយស​ប្អូន​ដោយ​ហៅ​សុទ្ឋ​តែ​ពាក្យ (​វា​) (​អា​)​។ បង​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួង​វ​ប្បធ​ម៍ ហើយ​បង​មាន​អាយុ​ច្រើន​ជាង​ប្អូន​។ ខ្ញុំ​និង​គ្រួសា​របង​យើង​រាប់អាន​គ្នា​យូរ​ហើយ​ដែរ​។ ខ្ញុំ​ក៏​គោរព​ស្រឡាញ់​បង ហើយ​ចង់​ឃើញ​ក្រុមគ្រួសា​របង និង​ក្មួយៗ​សុខ​សប្បាយ​។​

​ប្អូន​សោកស្តាយ​ចំពោះ​រឿងរ៉ាវ​គ្រួសា​របង​។ ប្អូន​នៅ​តែ​គោរព​ស្រឡាញ់​បង​ទាំងពីរ និង​ក្មួយៗ ទោះបី​បង​និយាយ​ពាក្យ​មិនល្អ​មួលបង្កាច់​កេរ្ត៍​ឈ្មោះ​ប្អូន​ដូច​ក្នុង​ហ្វេ​សប៊ុគ​បង​ក្តី​។ ប្អូន​លើកលែង​អនុគ្រោះ​អោយ​បង​គ្រប់ពេល​។​

​បង​ក៏​បាន​ដឹង​ដែរ​ចំពោះ​រឿង​ទិញ​ផ្ទះ គឺ​ប្អូន​បាន​យក​លុយ​ពី​គ្រួសារ​ទៅ​បង់​អោយ​បងស្រី​នៅពេលដែល​គាត់​លើក​គម្រោង​ធ្វើ​ផ្ទះល្វែង​។ គាត់​ជា​អ្នក​កំណត់​អោយ​ប្អូន​ល្វែង​កណ្តាល ហើយ​ប្អូន​ក៏​មិន​បាន​អោយ​បងស្រី​កំទេច​ផ្ទះ​វីឡា​ចាស់​នោះ​ដែរ​។ ប្អូន​គ្រាន់តែ​ដឹងថា បងស្រី​មាន​គម្រោង​សាងសង់​ផ្ទះល្វែង​៣​ល្វែង​បូក​ជាមួយ​ល្វែង​ចាស់​១​ល្វែង (៤​ល្វែង​) ហើយ​សល់​ដី​គឺ​គាត់​គ្រោង​សង់​ខុន​ដូ​ទុក​ចែក​អោយ​កូនៗ​។​
​សូម​បងចិត្ត​ត្រជាក់ៗ ហើយ​គិតគូរ​ពិចារណា​ធ្វើ​អ្វី​ដែល​ល្អៗ​វិជ្ជមាន​។ ប្អូន​ក៏​អត់​បាន​ដឹង​ពី​រឿង​រាជ​ក្រិត​ដកដំណែង​បង​ដែរ​។ ប្អូន​ចូលរួម​សោកស្តាយ​ផង​។ សូម​ជូនព​របង​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​៕

​យេ​ី​ង​ចូលរួម​កសាង​អំពើ​ល្អ ចែ​ករំ​លក​ក្តីស្រឡាញ់ និង​ស្នាមញញឹម​គ្រប់​ទីកន្លែង​៕​

ព័ត៌មានផ្សេងទៀត