ចិន​នឹង​ធ្លាក់​​មក​នៅ​​លេខ​ពីរ​​​​ឆាប់ៗ​​ជា​ប្រទេស​​មាន​ប្រជាជន​​ច្រើន​បំផុត​​ក្នុង​លោក​

20-06-2019 2:22 pm 662
រូបភាពប្រជាជនចិន

​យោងតាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បានឲ្យដឹងថា មិនយូរ​ទៀត​ទេ​ឥណ្ឌា​នឹង​វ៉ា​ដាច់​ប្រទេស​ចិន​ហើយ ក្លាយជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​លោក​។ បច្ចុប្បន្ន​ចិន​មាន​ចំនួន​ប្រជាជន​សរុប​ស្មើនឹង​៣៧​ភាគរយ​នៃ​ប្រជាជន​ពិភពលោក គឺ​ប្រជាជន​ពិភពលោក​មាន​៧.៧​ពាន់​លាន​នាក់ ហើយ​ចំនួន​ប្រជាជន​ចិន​សព្វថ្ងៃ​គឺ​១.៤​ពាន់​លាន​នាក់ ខណៈ​ឥណ្ឌា​វិញ​១.៣​ពាន់​លាន​នាក់​។ ប៉ុន្ដែ​នៅ​ឆ្នាំ​២០២៧​ឥណ្ឌា​នឹង​ជំនួស​តំណែង​ចិន​វិញ​ហើយ​។ ដោយឡែក​បើ​គិត​ចន្លោះ​ពី​ឆ្នាំ​២០១៩​ដល់​២០៥០ ប្រទេស​៥៥​រំពឹងថា​ចំនួន​ប្រជាជន​នឹង​ថយចុះ ក្នុងនោះ​មាន​ប្រទេស​ចិន​ផងដែរ​។ ចិន​រំពឹង​ចំនួន​ប្រជាជន​នឹង​ថយចុះ​មក​នៅត្រឹម​១.១​ពាន់​លាន​នាក់ តិចជាង​ឥណ្ឌា​ដែល​អាច​កើន​ដល់​១.៥​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០៥០៕

ព័ត៌មានផ្សេងទៀត