៥​ខែ​ដើមឆ្នាំ សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ជាង​៣​ពាន់​ករណី

20-06-2019 1:00 pm 447

​រយៈពេល​០៥​ខែ ដើមឆ្នាំ​២០១៩​នេះ កងកម្លាំង​អនុវត្ត​ច្បាប់​បាន​ធ្វើ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន​៣,៣៣៥​ករណី ឃាត់ខ្លួន​៧,០៩៧​នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៣១០.៩៨​គីឡូក្រាម កញ្ញា​ស្រស់​៤៧.១០៣​ដើម រួម​នឹង​មធ្យោបាយ​សម្ភារ​វត្ថុតាង​មួយចំនួន​ទៀ ត​។​នេះ​បើ​យោង តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ ក្នុង​កិច្ចប្រជុំ​ពង្រឹង​ប្រសិទ្ធភាព ការបង្ក្រាប​គ្រឿងញៀន តាម​ក្លឹប កម្សាន្ត​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​។​

​ដោយឡែក លទ្ធផល​បង្ក្រាប​តាម​គោលដៅ​ក្លឹប​កំសាន្ត និង​ទីតាំង​សប្បាយ ផ្អែក​តាម​របាយការណ៍​ដែល​ទទួលបាន​ពី​លេខាធិការដ្ឋាន នៃ​គណៈ​បញ្ជាការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​៤​រាជធានី ខេត្ត បានឲ្យដឹងថា ក្នុងចំណោម​គោលដៅ​អាជីវកម្ម ក្លឹប​កំសាន្ត ទីតាំង​សប្បាយដ្ឋាន ចំនួន​៧,១១៣​ទីតាំង ត្រូវបាន​សមត្ថកិច្ច​ចុះ​ផ្សព្វផ្សាយ​អប់រំ ធ្វើ​កិច្ចសន្យា ដើម្បី​ស្នើសុំ​កិច្ចសហការ​ក្នុង​ការបង្ការ ទប់ស្កាត់​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន ៣,៧៤១​កន្លែង ស្មើនឹង​៥២%៕

ព័ត៌មានផ្សេងទៀត