លោក​ថៃ នរៈ​សត្យា ត្រូវបាន​បញ្ចប់​មុខតំណែង​ពី​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​

20-06-2019 10:02 am 1338

លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវបាន​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ បញ្ចប់​មុខតំណែង កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា​។​

​ការបញ្ចប់​មុខតំណែង​នេះ ត្រូវបាន​គេ​មើលឃើញថា កើតឡើង បន្ទាប់ពី​លោក​ថៃ នរៈ​សត្យា បាន​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ជាមួយ​ភរិយា​ក្រោយ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល តាមរយៈ​ការវាយប្រហារ និង​ប្រតិកម្ម​ពី​អតីត​ភរិយា​។ មាន​ការសង្ស័យថា រឿងរ៉ាវ​ផ្ទៃក្នុង​គ្រួសារ​របស់​លោក​នេះហើយ ដែល​នាំឲ្យ​ឈាន​ដល់​ការបញ្ចប់​មុខតំណែង​៕

ព័ត៌មានផ្សេងទៀត