រដ្ឋាករទឹក​ក្រុង​ភ្នំពេញ​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​​ចំនួន​២​សង្កាត់​

20-06-2019 9:42 am 339

យោងតាម ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​និងធ្វើការ​ផ្អាក​ការ​ផ្គត់ផ្កង់​ទឹកស្អាត​ចំនួន​២​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​មាន សង្កាត់​ច្រាំង​ចំរេះ​២ និង​ខណ្ឌឫស្សីកែវ នៅ​យប់​ថ្ងៃទី​២៥ និង​ថ្ងៃទី​២៦ ខែមិថុនា​នេះ​។ ការផ្អាក​ផ្គត់ផ្គង់​ទឹកស្អាត​ទាំង​២​ថ្ងៃនេះ គឺ​ដោយសារ​អ្នកជំនាញ​កាត់​ភ្ជាប់​បំពង់​ទឹក ដើម្បី​ចែកចាយ​ទឹក​ថ្មី​។ ការផ្អាក់​ផ្គត់ផ្កង់​ទឹក​រយ​:​ពេល​ខ្លី​ប្រមាណ​ជា ០៤​ម៉ោង ដោយ​គិត​ចាប់ពី​ម៉ោង ២០.០០​នាទី​យប់ ដល់​ម៉ោង​២៤:00​នាទីយប់ និង​អាចធ្វើឲ្យ​គុណភា​ពទឹក​មាន​ភាពល្អក់ក​ក​រ ក្នុង​រយ​:​ពេល​ខ្លី​ក្រោយពេល​កាត់​ភ្ជាប់​បំបង់​ទឹក​ថ្មី​រួច​៕


ព័ត៌មានផ្សេងទៀត