មនុស្ស​បួន​នាក់​​រង​ការចោទប្រកាន់​​ករណី​បាញ់​ទម្លាក់​​យន្ដហោះ​MH17 ៥​ឆ្នាំមុន​

20-06-2019 8:51 am 976
  ស្តាប់
រូបភាព​​មនុស្សបួននាក់ដែលរងការចោទប្រកាន់
ស្តាប់ជាសំឡេង

​ក្រុម​ស៊ើបអង្កេត​អន្ដរជាតិ​កាលពី​ថ្ងៃ​ពុធ បាន​ចោទប្រកាន់​ជនជាតិ​រុស្ស៊ី​បីនាក់​និង​ជនជាតិ​អ៊ុយ​ក្រែន​ម្នាក់ ជុំវិញ​ករណី​ឃាតកម្ម​បាញ់​ទម្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​MH17​កាលពី​៥​ឆ្នាំមុន សម្លាប់​មនុស្ស​ទាំង​២៩៨​នាក់​នៅលើ​យន្ដហោះ​។ នេះ​គឺជា​លើកដំបូង​ក្នុង​ការនាំយក​មនុស្សឲ្យម​កទទួលខុសត្រូវ​លើសោ​កនា​ដក​ម្មដ៏អាក្រក់​បំផុត​។ ក្រុម​ស៊ើបអង្កេត​ដឹកនាំ​ដោយ​ហូឡង់​បាន​និយាយថា បុរស​ទាំង​បួន​នាក់​មាន​ទំនាក់ទំនង​ជាមួយ​យោធា​និង​ក្រុម​ចារ​កម្ម នឹងត្រូវ​កាត់ក្ដី​នៅ​ខែមីនា​ឆ្នាំក្រោយ ទោះបី​ពួកគេ​ទំនងជា​ត្រូវ​កាត់ទោស​កំបាំងមុខ​នៅក្នុង​ប្រទេស​ហូ​ឡង់ ឬមួយ​ក៏​រុស្ស៊ី​និង​អ៊ុយ​ក្រែន​មិន​ទំនងជា​ធ្វើ​បត្យាប័ន​ពួកគេ​ឲ្យមក​ទទួលទោ​សក្ដី​។​

​ការប្រកាស​នៅពេលនេះ​គឺជា​ចំណាត់ការ​មួយ​ដាក់​លើ​ទីក្រុង​ម៉ូស្គូ ជុំវិញ​ការបាញ់​ទម្លាក់​យន្ដហោះ​ម៉ាឡេស៊ី ដែល​ធ្វើដំណើរ​ពី​ទីក្រុង​អាម​ស្ទែ​ដាម​ប្រទេស​ហូ​ឡង់ ឆ្ពោះទៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ យន្ដហោះ​ត្រូវបាន​មី​ស៊ី​លបាញ់​ទម្លាក់​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន ជា​តំបន់​ក្រុម​ឧទ្ទាម​អ៊ុយ​ក្រែនគាំទ្រ​ដោយ​រុស្ស៊ី​កាន់កាប់​។ 

​មន្ដ្រី​ស៊ើបអង្កេត​បាន​និយាយថា ពួកគេ​បានចេញ​ដីកាចាប់ខ្លួន​ជា​អន្ដរជាតិ ដើម្បី​ចាប់ខ្លួន​ជនជាតិ​រុស្ស៊ី​ឈ្មោះ​Igor Girkin, Sergei Dubinskiy និង Oleg Pulatov ហើយ​ជនជាតិ​អ៊ុយ​ក្រែន​ម្នាក់​ឈ្មោះ Leonid Kharchenko​។ ពួកគេ​ទាំង​បួន​នាក់​សង្ស័យថា​ជា​អ្នក​បំពេញការងារ​នៅក្នុង​តំបន់​ផ្ដាច់ខ្លួន​Donetsk ជា​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម​ផ្ដាច់ខ្លួន​អ៊ុយ​ក្រែនគាំទ្រ​ដោយ​រុស្ស៊ី​។ រដ្ឋអាជ្ញា​ហូ​ឡង់​លោក​Fred Westerbeke​និយាយថា ពួកគេ​ទាំង​បួន​នាក់​នឹងត្រូវ​ទទួលខុសត្រូវ​ពាក់ព័ន្ធ​ការប្រើ​មី​ស៊ី​ល​BUK Telar នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន​។​

​លោក​Fred​បន្ថែមថា នឹងមិន​ទាមទារ​ការធ្វើ​បត្យាប័ន​ជនសង្ស័យ​ទាំង​បួន​នាក់​ឡើយ ព្រោះ​ច្បាប់​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ហាមឃាត់​ការធ្វើ​បត្យាប័​ន ប៉ុន្ដែ​ក្រុម​ស៊ើបអង្កេត​បាន​សុំ​កិច្ចសហការ​ពី​រុស្ស៊ី​ម្ដង​ហើយ​ម្ដងទៀត នៅតែ​ពុំទាន់​មាន​ចម្លើយ​គ្រប់គ្រាន់​។ បុរស​ទាំង​បួនរូប​ត្រូវបាន​គេ​សង្ស័យថា មាន​កិច្ចសហប្រតិបត្ដិការ​ជិតស្និទ្ធ​ក្នុង​ការគ្រប់គ្រង​និង​ដាក់ពង្រាយ​មី​ស៊ី​ល ដូច្នេះ​ពួកគេ​ត្រូវតែ​ជា​អ្នកទទួលខុសត្រូវ​លើ​ការបាញ់​ទម្លាក់​យន្ដហោះ​MH17​។​

​សូមបញ្ជាក់ថា​កាលពី​ខែឧសភា​ឆ្នាំ​២០១៨ ក្រុម​ស៊ើបអង្កេត​បាន​និយាយ​ដូចគ្នា​ថា​យន្ដហោះ​MH17 ត្រូវបាន​មី​ស៊ី​ល​ប្រភេទ​BUK​បាញ់​ទម្លាក់ ដែលមាន​ប្រភពពី​កងវរសេនាតូច​ទី​៥៣​របស់​រុស្ស៊ី មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​Kursk៕

 ពាក្យគន្លឹះ  ម៉ាឡេស៊ីយន្ដហោះMH17

ព័ត៌មានផ្សេងទៀត