លោកទៀ បាញ់៖តាមរយៈសន្តិភាព កម្ពុជាបានអភិវឌ្ឍលើគ្រប់វិស័យ

20-06-2019 8:41 am 301

លោកទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ បានសរសេរនៅ​លើហ្វេសប៊ុក​រប​ស់​ខ្លួន នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ថា តាមរយៈសន្តិភាព កម្ពុជាបានអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឲ្យ ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពសម្បូរសប្បាយ រហូតធ្វើឲ្យមនុស្សមួយចំនួន បំភ្លេចអស់នូវរាល់ការលំបាក និងទុក្ខវេទនាគ្រប់បែបយ៉ាង ទម្រាំមានថ្ងៃនេះ។

លោកទៀ បាញ់ បានសរសេរបន្ត ថា”មិនតែប៉ុណ្ណោះ មានជនមួយក្តាប់តូច តែងប៉ុនប៉ងបំផ្លាញ​សន្តិភាព និងភាពរីកចម្រើនរុងរឿង ដែលយើងទទួលបានយ៉ាងលំបាក ដោយហេតុថា គេមិន ដែលបានរួមចំណែក ក្នុងការស្វែងរកសន្តិភាព និងជំរុញការអភិវឌ្ឍ ទើបគេមិនយល់អំពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍ ដែលបានមកពីការលះបង់ សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្តរបស់វីរជនយើង”៕

 ពាក្យគន្លឹះ  លោកទៀ បាញ់សន្តិភាព

ព័ត៌មានផ្សេងទៀត