មូលនិធិ​គន្ធបុប្ផា​​ទទូច​ឲ្យមាន​ការប្រុងប្រយ័ត្ន​​ដោយសារ​ជំងឺគ្រុនឈាម​​ផ្ទុះ​ខ្លាំង​​

19-06-2019 3:17 pm 271

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​នៅ​ថ្ងៃទី​១៩​មិថុនា​នេះ​បានឲ្យដឹងថា ជំងឺគ្រុនឈាម​បាន​ផ្ទុះឡើង​គួរឲ្យកត់សម្គាល់​។ តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង កាលពី​ថ្ងៃទី​១៧​មិថុនា​បាន​បង្ហាញថា កុមារ​មាន​ជំងឺ​ចំនួន​៤,៣០៥​នាក់ ត្រូវបាន​ពិនិត្យ​និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន ២,៩៩០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ក្នុងចំណោម​កុមារ​ទាំងនោះ មាន​៥៧៧​នាក់ ត្រូវបាន​រកឃើញថា​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ដោយសារតែ​ជំងឺគ្រុនឈាម​ផ្ទុះឡើង​កាន់តែខ្លាំង ដូច្នេះ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​អាណាព្យាបាល​កុមារ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន និង​ចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម​តាមរយៈ​ការការពារ​កុមារ​កុំឲ្យ​មូស​ខ្លា​ខាំ​៕

ព័ត៌មានផ្សេងទៀត