លោក​យន្ត មីន សុំទោស​ចំពោះ​បញ្ហា​អសកម្ម​មួយចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ​

19-06-2019 3:17 pm 284

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ផ្ញើ​សារ​សុំ​អភ័យទោស ចំពោះ​បញ្ហា​អសកម្ម​មួយចំនួន ដែល​កំពុង​កើតមាន​ក្នុង​ខេត្ត​ព្រះសីហនុ ខណៈ​ដែល​ខេត្ត​មួយ​នេះ កំពុងមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សំណង់​។

​លោក យន្ត មីន បាន​ផ្ញើ​សារ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សុំ​ការយោគយល់​ពី​បងប្អូន​គ្រប់គ្នា យើងខ្ញុំ​ខំប្រឹងប្រែង​ណាស់ដែរ តែ​ការ​អភិ​វ​ឌ្ឈ​ដំបូងៗ វា​តែងតែ​ប្រឈម​ខ្លះ​ហើយ​។ ការសាងសង់​ត្រូវ​ដឹក​ខូច​ផ្លូវ ការសាងសង់​ត្រូវ​កាយ​ចាក់​បំពេញ អ្នក​លោភលន់​ចាក់​លុប​អូរ សមត្ថកិច្ច​បង្ខំ​កាយ​ចេញ សមត្ថកិច្ច​២០​នាក់ ប៉ុន្តែ​អ្នក​រំលោភ ២០០​នាក់​។​ល​»​។​

​លោក​បន្តថា «​សុំ​ចូលរួម​ការពារ និង​អភិ​វ​ឌ្ឈ​ស្រុក​យើង​ទាំងអស់គ្នា ឃើញ​ចាក់​រំលោភ​អូរ​ជួយ​ប្តឹង​រាយការណ៍ តវ៉ា​កុំ​គប់​គិត វា​លំបាក​ទាំងអស់គ្នា​។ អ៉ីចឹង​សុំ​ទោស​ដែល​បម្រើ​បងប្អូ​ន​មិនទាន់​បាន​ល្អ​»​។​

​ការផ្ញើ​សារ​សុំ​ការយោគយល់ ពី​សំណាក់​ប្រជាពលរដ្ឋ របស់​អភិបាលខេត្ត​ព្រះសីហនុ​បែបនេះ បាន​ធ្វើឡើង​ក្រោយពេល មានមតិ​រិះគន់​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ភាគច្រើន​ ថាក្រុងព្រះសីហនុ​រាល់ថ្ងៃនេះ ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​, សណ្តាប់ធ្នាប់ គ្មាន​របៀបរៀបរយ​, បរិស្ថាន​អនាម័យ​, កាកសំណល់​សំរាម ត្រូវ​គេ​គរ​ទុកចោល​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​មាន​ក្លិនស្អុយ និង​បញ្ហា​កកស្ទះ​ចរាច​រណ៍ជាដើម៕

ព័ត៌មានផ្សេងទៀត