សាន ដា​រ៉ា​វីតចប់​អនុបណ្ឌិត​នៅ​បរទេសតែ​មក​បង្កើត​ក្រុម​រើស​សំរាម​

19-06-2019 2:55 pm 240
​លោកសាន ដា​រ៉ា​វីត​នៅមុខប្រឡាយទឹកស្អុយបឹងត្របែក

​សាន ដា​រ៉ា​វីត​ជា​អ្នក​ផ្តួចផ្តើម​បង្កើត​យុវជន​សំរាម ហើយ​ក្រុម​នេះ​កំពុងតែ​ចុះ​បេសកកម្ម ដើរ​ប្រមូល​សំរាម​នៅតាម​បណ្តោយ​ប្រឡាយ​បឹងត្របែក ស្ថិតនៅ​រាជធានី​ភ្នំពេញ​។ បេសកកម្ម​នេះ បានចាប់ផ្តើម​ឡើង នៅ​ដើមខែ​មីនាឆ្នាំ​២០១៩ ដោយ​ដំបូង​មាន​យុវជន​ចូលរួម​ចន្លោះ​ពី​៤​ទៅ​៥​នាក់ ហើយ​មកទល់នឹង​ពេលនេះ មាន​សមាជិក​ចូលរួម​២៣​នាក់​ហើយ​។ 

​សាន ដា​រ៉ា​វីត​ដែលមាន​វ័យ​២៩​ឆ្នាំ បានបញ្ចប់​ការសិក្សា​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​ប្រទេស​ថៃ និង​មាន​ជំនួញ​មួយ​នៅក្នុង​ដៃ​ផងដែរ​។ ប៉ុន្តែ​យុវជន​ម្នាក់នេះ បានសម្រេច​បោះបង់​ជំនួញ ដោយ​ងាក​មក​ប្រមែប្រមូល​យុវជន​ដើរ​រើស​សំរាម​វិញ​។ សាន ដា​រ៉ាវី​ត​បាន​ប្រាប់​មូលហេតុ​ចម្បង​ដែល​ជំរុញ ឲ្យ​ងាកមក​បង្កើត​ក្រុមប្រ​មូល​សំរាម ដោយសារតែ​មិនអាច​ទ្រាំ​នឹង​ការ​បន្តុះបង្អាប់ រឿង​សំរាម​ក្នុង​ក្រុង ពី​ជនបរទេស​បាន។ សម្រាប់​សាន ដា​រ៉ា​វីត​ យល់ថា សំរាម​ធ្វើឲ្យប៉ះពាល់​ដល់​មុខ​មាត់ប្រទេស និង​សុខភាព​។ សកម្មភាព​របស់​យុវជន​សំរាម ទទួលបាន​ការគាំទ្រ និង​ចាប់អារម្មណ៍​ខ្លាំង ពី​សាធារណៈជន ព្រមទាំង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​សាន ដា​រ៉ា​វីត​អ្នក​ផ្តួចផ្តើម​បង្កើត​យុវជន​សំរាម​ដូចតទៅ​!

សំឡេង

ព័ត៌មានផ្សេងទៀត