ជប៉ុន​ផ្តល់​រថយន្តក្រុង​៨០​គ្រឿង​បន្ថែម​ទៀត ដល់​សាលា​រាជធានី​ភ្នំពេញ​

19-06-2019 12:01 pm 331

​រថយន្ដក្រុង​សាធារណៈ ចំនួន​៨០​គ្រឿង ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ត្រូវបាន​ប្រគល់​ជូន​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មិថុនា​នេះ​។​

ពិធី​ប្រគល់ និង​ទទួល រួម​ជាមួយ​ការសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ថានីយ៍​ចំណតរថយន្ដ​ក្រុង ត្រូវបាន​ធ្វើឡើង ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ក្រោម​វត្តមាន លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​។​

​សូមជម្រាបថា បច្ចុប្បន្ន​មាន​អ្នកដំណើរ​តាម​រថយន្តក្រុង​រាជធានី​ភ្នំពេញ មាន​ចំនួន​ជាង​២​ម៉ឺន​នាក់ ទៅ​៣​ម៉ឺន​នាក់ ក្នុង​១​ថ្ងៃ ហើយ​រថយន្តក្រុង​សាធារណៈ ចំនួន​២៣៥​គ្រឿង ដែល​ចរាចរណ៍​លើ​ផ្លូវ​សំខាន់ៗ ចំនួន​១៣​ខ្សែ​៕

ព័ត៌មានផ្សេងទៀត