ប្រជា​ពលរដ្ឋ​​ប្រទះ​ឃើញ​​គ្រាប់​មិន​​ទាន់​ផ្ទុះ​​ចំនួន​​១៤០​​គ្រាប់​​

19-06-2019 10:43 am 234

​តាម​លោក​វរសេនីយ៍ឯក​លោក ស៊ុន អេង អធិការនគរបាល​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​បាន ឱ្យដឹង ថា ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ កែ​ន កាយ បាន​ទៅ​ភ្ជួរស្រែ​ហើយ​ប្រទះ​ឃើញ​យុទ្ធភណ្ឌ​មិ ន​ទាន់​ផ្ទុះ​ចំនួន ១៤០​គ្រាប់ នៅ​ចំណុច​ខាងលិច​ភូមិ​ខ្នារ​ក្រៅ ប្រហែល​៨​គីឡូម៉ែត្រ នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ នេះ​។ ប្រភេទ​គ្រាប់ និង មីន​ទាំងអស់នេះ   ត្រូវបាន​ប្រគល់​ទៅឱ្យ អង្គភាព​ដោះមីន​កម្ពុជា​ហើយ ដើម្បី ធ្វើការ​កម្ទេចចោល ។

​សូមបញ្ជាក់ថា​ក្នុង​នោះ​មាន​គ្រាប់កាំភ្លើង​ធុន​៧៥​មី​លី​ម៉ែត្រ ចំនួន​០៩​គ្រាប់​, គ្រាប់កាំភ្លើង​ធុន​ដេកា​៨២ ចំនួន​១៣​គ្រាប់ , គ្រាប់កាំភ្លើង​ធុន​៦០​មី​លី​ម៉ែត្រ ចំនួន​៩៤ គ្រាប់​, គ្រាប់កាំភ្លើង​ធុន​៨២​មី​លី​ម៉ែត្រ ចំនួន ០៣​គ្រាប់​, គ្រាប់កាំភ្លើង​ធុន​១២០​មី​លី​ម៉ែត្រ ចំនួន​០១​គ្រាប់​, គ្រាប់កាំភ្លើង​ធុន​៨៥​មី​លី​ម៉ែត្រ ចំនួន ០៤ គ្រាប់​, គ្រាប់កាំភ្លើង​ធុន​បេ​៤០ ចំនួន​០៦​គ្រាប់​, គ្រាប់កាំភ្លើង​ធុន​៧៦ ចំនួន​០២​គ្រាប់​, មីនតោន​ចំនួន ០១ គ្រាប់​, មីន​ប្រភេទ​៦៩ ចំនួន​០១​គ្រាប់​, មីន​ធុន​៥០​មី​លី​ម៉ែត្រ (MBU75A) ចំនួន ០១​គ្រាប់ និង ក្បាល​ផ្ទុះ​ចំនួន​០៥​គ្រាប់​៕ 

ព័ត៌មានផ្សេងទៀត