ចាប់ពី​ស្អែក​​អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​​នៅ​បណ្តា​ខេត្ត​មួយចំនួន​​

19-06-2019 9:52 am 405

យោងតាម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានឲ្យដឹងថា ដោយសារតែ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូសបន្លាយ​លើ​ប្រទេស​ឡាវ និង​វៀតណាម ជាមួយនឹង​របប​ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​មធ្យម លក្ខណ​:​បែបនេះ នឹង​បង្ក​ឲ្យ​ស្ថានភាព​អាកាសធាតុ បណ្តា​ខេត្ត​-​ក្រុង​មួយចំនួន​និង​តំបន់​វាលទំនាប​កណ្ដាល និង​តំបន់​មាត់សមុទ្រ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​កម្រិត​ខ្លាំង ចាប់ពី​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២៦ ខែមិថុនា​នេះ ។​ជាមួយគ្នានេះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​កើតមាន ដូច្នេះ​សូម​បងប្អូន​បង្កើន​ការប្រុងប្រយ័ត្ន​៕

 ពាក្យគន្លឹះ  ឧតុនិយមភ្លៀងធ្លាក់

ព័ត៌មានផ្សេងទៀត