ជប៉ុន​ប្រកាស​​ដក​ការព្រមាន​​ពី​រលក​យក្ស​ស៊ូណាមិ​​វិញ​ហើយ​​

19-06-2019 9:45 am 280
រូបភាពផែនទីបង្ហាញទីតាំងរងគ្រោះ

​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦.៤​រ៉ិ​ច​ទ័របាន​វាយប្រហារ​ប្រទេស​ជប៉ុ​ន​កាលពី​ថ្ងៃ​អង្គារ ធ្វើឲ្យមាន​ការព្រមាន​ពី​រលកយ​ក្ស​ស៊ូណាមិ​ផងដែរ​។ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បានចេញ​ការព្រមាន​ថា កម្ពស់​រលក​សមុទ្រ​អាច​ឈានដល់​១​ម៉ែត្រ ហើយ​អាច​វាយប្រហារ​នៅ​ឆ្នេរសមុទ្រ​ជប៉ុន​ស្ថិតនៅ​ភាគ​ខាងជើង​ក្រុង​តូ​ក្យូ ប៉ុន្ដែ​តាម​ការកត់ត្រា​ជាក់ស្ដែង​រលក​សមុទ្រ​មាន​កម្ពស់​ត្រឹមតែ​១០​សង់ទីម៉ែត្រ​ប៉ុណ្ណោះ​។ ទីបំផុត​ទីភ្នាក់ងារ​ឧតុនិយម​ក៏​ប្រកាស​លុបចោល​ការព្រមាន​ពី​រលក​ស៊ូណាមិ​វិញ ក្រោយ​រញ្ជួយ​ដី​កើតឡើង​២​ម៉ោង​កន្លះ​។ គ្រោះធម្មជាតិ​នេះ​បណ្ដាលឲ្យ​មនុស្ស​យ៉ាងតិ​ចណាស់​១៦​នាក់​រងរបួស នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ក្នុង​តំបន់​។ 

​សូមបញ្ជាក់ថា មូលហេតុ​ដែល​ជប៉ុន​ប្រកាស​ព្រមាន​ឲ្យ​ប្រុងប្រយ័ត្ន​ជាមុន​ដូច្នេះ ដោយសារ​ជប៉ុន​ធ្លាប់​រងគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​បំផុត​កាលពី​ថ្ងៃទី​១១​ខែ​មីនាឆ្នាំ​២០១១​។ កាលនោះ​រញ្ជួយ​ដី​កម្រិត​៩.០​រ៉ិ​ច​ទ័របាន​បង្កជា​រលកយ​ក្ស​ស៊ូណាមិ​វាយប្រហារ​ប្រទេស​ជប៉ុន សម្លាប់​ជីវិត​មនុស្ស​រាប់ពាន់នាក់​និង​បង្ក​ការខូចខាត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត​៕​

ព័ត៌មានផ្សេងទៀត