​ទូត​​ជប៉ុនប្រចាំនៅ​កម្ពុជា​ចេញ​​សេចក្ដីប្រកាស​​ស្ដី​ពី​​គ្រោះ​​រញ្ជួយ​​ដី​ក្នុង​​ខេត្ត​ចំនួន​​បី​

19-06-2019 9:44 am 207

​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​ចេញ​សេចក្ដីប្រកាស ដល់​ពលរដ្ឋ សិស្ស​-​និស្សិត និង​សិក្ខាកាម​ខ្មែរ ដែល​កំពុង​មាន​វត្តមាន នៅ​ប្រទេស​ជប៉ុន​ស្ដី​ពី​គ្រោះ រញ្ជួយ​ដី​ក្នុង​ក​ម្រឹត​ខ្ពស់​រហូតដល់ ៦.៨ រិក​ទ័រ បាន​ចាប់ផ្ដើម​នៅ​ខេត្ត​យ៉ាម៉ាហ្គា​តា (Yamagata) នៅវេលា​ម៉ោង​១០:២២​នាទី​យប់ កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់​ថា​គ្រោះ​រញ្ជួយ​ដី​អាច​បង្ក​ឲ្យមាន​រលក​យក្ស​ស៊ូណាមិ នៅតាម​តំបន់ឆ្នេរ នៃ​ខេត្ត​ចំនួន​បី​មាន​ដូចជា​ខេត្ត Yamagata, Niigata និង Ishikawa​។​ស្ថានទូត​ជប៉ុន​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សិស្ស​/​និស្សិត និង​សិក្ខាកាម​ខ្មែរ​ទាំងអស់​មេត្តា​ឋិត​នៅ​ឲ្យ​ឆ្ងាយ​ពី​តំបន់​មាត់សមុទ្រ​នៃ​ខេត្ត​ទាំង​បី​ដែល​ទទួលរង​ផលប៉ះពាល់​នេះ​៕


 ពាក្យគន្លឹះ  ស្ថាន​ទូត​​ជប៉ុន

ព័ត៌មានផ្សេងទៀត