​​​ប៊ូ​អ៊ីង​737 Max​​រកបាន​អតិថិជន​ជាថ្មី​​ក្រោយ​យន្ដហោះ​នេះ​​ធ្លាក់​ផ្ទួនៗ​

19-06-2019 9:18 am 257
រូបភាពយន្ដហោះប្រភេទ737 Maxដែលដាក់ដំណើរការកន្លងមក

​បន្ទាប់ពី​ប្រឈម​នឹង​ការរិះគន់ រួមជាមួយ​ការផ្អាក​ឲ្យធ្វើ​ចរាច​រដឹក​អ្នកដំណើរ ព្រមទាំង​ផ្អាក​ការបញ្ជាទិញ​ពី​អតិថិជន ពេលនេះ​ក្រុមហ៊ុន​ប៊ូ​អ៊ីង​បានទទួល​ភ្លើង​ខៀវ​ជាថ្មី អនុញ្ញាតឲ្យល​ក់ចេញ​យន្ដហោះ​ប្រភេទ​ប៊ូ​អ៊ីង​737 Max​វិញ​ហើយ​។ ក្រុមហ៊ុន​នេះ​ទទួលបាន​ការបោះឆ្នោត​ផ្ដល់​ទំនុកចិត្ដ​យ៉ាង​ច្រើនកា​លពី​ថ្ងៃ​អង្គារ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​អន្ដរជាតិ ក៏​គ្រោង​នឹង​ទិញ​យន្ដហោះ​ប៊ូ​អ៊ីង​737 Max​ចំនួន​២០០​គ្រឿង​ពី​ក្រុមហ៊ុន​ប៊ូ​អ៊ីង​ដែរ​។ ប៉ុន្ដែ​ត្រង់​ថា​តើ​យន្ដហោះ​ប្រភេទ​នេះ​អាច​នឹង​ចាប់ផ្ដើម​ចរាចរ​ជាថ្មី​នៅពេលណា ពុំទាន់​មាន​ការបញ្ជាក់​កាលបរិច្ឆេទ​ទេ គ្រាន់តែ​គេ​សង្ឃឹមថា​អាច​ឆាប់ៗ​នេះ​។​

​យន្ដហោះ​ប៊ូ​អ៊ីង​737 Max​បាន​ប្រឈម​បញ្ហា​ខ្លាំង បន្ទាប់ពី​មាន​គ្រោះថ្នាក់​កើតឡើង​ផ្ទួនៗ គឺ​ធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អេត្យូ​ពី​កាលពី​ខែ​មីនាឆ្នាំ​២០១៩ និង​ធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​ឥណ្ឌូនេស៊ី​កាលពី​ខែតុលា​ឆ្នាំ​២០១៨​។ គ្រោះថ្នាក់​ទាំង​ពីរលើក​សុទ្ធតែ​ប្រភេទ​យន្ដហោះ​ប៊ូ​អ៊ីង​737 Max​ដូចគ្នា ហើយ​មូលហេតុ​ក៏​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​សុវត្ថិភាព​ស្វ័យប្រវត្ដិដូច​គ្នា​ទៀត​។ ប៉ុន្ដែ​ក្រោយ​ជួប​គ្រោះថ្នាក់​ក្រុមហ៊ុន​បាន​ត្រួតពិនិត្យ​និង​ជួសជុល​ឡើងវិញ ពីអ្វី​ដែល​បាន​ជួបប្រទះ​បង្ក​ជា​គ្រោះមហន្ដរាយ​កន្លងមក រហូត​ទទួលបាន​ការបោះឆ្នោត​ផ្ដល់​ទំនុកចិត្ដ​ជាថ្មី​។ គួរ​ជម្រាបជូន​ថា យន្ដហោះ​ប៊ូ​អ៊ីង​737 Max​ជា​ប្រភេទ​យន្ដហោះ​ដែល​លក់ដាច់​បំផុត​៕

ព័ត៌មានផ្សេងទៀត