Huawei​​នឹង​​ដំឡើង​​ខ្សែកា​ប​អុប​ទិក​ក្រោម​​ដី​​នៅ​ច​ន្លោះ​​ខេត្ត​ពីរ​​របស់​​​កម្ពុជា​​

18-06-2019 4:39 pm 798
រាប់ពីឆ្វេង តំណាងក្រុមហ៊ុន Huawei និង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​។

​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា បានលើកឡើង​ពី​គំនិត​ផ្តួចផ្តើម​មួយ​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​ការដំឡើង​ខ្សែកា​បអុប​ទិកក្រោម​ដី​ស្ថិតនៅ​ចន្លោះ ខេត្ត​កោះកុង និង ខេត្ត​ព្រះសីហនុ​។​ការលើកឡើង​នេះ គឺ​ក្នុងជំនួប​មួយ​រវាង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei នៅ​កម្ពុជា ជាមួយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​។

​នៅ​ចំពោះមុខ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន តំណាង​ក្រុមហ៊ុន Huawei បានលើកឡើង​ពី​គំនិត​ផ្តួចផ្តើម​លើ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន China Communications Construction Co.,LTD ដែល​ពាក់ព័ន្ធ​នឹង​ការដំឡើង​ខ្សែកា​បអុប​ទិកក្រោម​ដី ស្ថិតនៅ​ចន្លោះ ខេត្ត​កោះកុង និង ខេត្ត​ព្រះសីហនុ ។

​គំនិត​ផ្តួចផ្តើម​នេះ គឺធ្វើឡើង​ជំនួប​រវាង​តំណាង​ក្រុមហ៊ុន Huawei ជាមួយ​លោក​ស៊ុន ចាន់ថុល ក្នុង​គោលបំណង​ពិភាក្សា អំពី​កិច្ចសហការ​របស់​ក្រុមហ៊ុន​Huawei និង ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា​របស់​ក្រសួង ដោយ​ប្រើប្រាស់​ដំណោះស្រាយ បច្ចេកវិទ្យា​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន​។​

​តាម​ការបញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន នៅពេល​ការដំឡើង​ខ្សែកា​បអុប​ទិកក្រោម​ដី​រួចរាល់ បណ្តាញ​ខ្សែកា​បអុប​ទិកក្រោម​ដី​ទាំងនេះ នឹង​អាចឱ្យ​កម្ពុជា​ត​ភ្ជាប់​បណ្តាញ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង ភាពជឿ​ទុកចិត្តបាន​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ Huawei គឺជា​ក្រុមហ៊ុន​របស់​ចិន​លក់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូន​ធំ​បំផុត​លំដាប់​ទី​២ នៅលើ​ពិភពលោក​បន្ទាប់ពី​ក្រុមហ៊ុន Samsung និង ជា​អ្នកផ្គត់ផ្គង់​ឧបករណ៍​ទូរស័ព្ទ​ឈានមុខ​គេ សម្រាប់​បណ្តាញ 5G​។​

​បច្ចេកវិទ្យា​អ៊ី​ន​ធ័​រ​នែ​ត​ចល័ត​ជំនាន់​ទី​៥ “5G” របស់​ក្រុមហ៊ុន Huawei មាន​សារៈសំខាន់ សម្រាប់​សេដ្ឋកិច្ច ជាពិសេស​ក្នុង​ផ្នែក​ថាមពល ដឹកជញ្ជូន ធនាគារ ហើយ​និង​វិស័យ​សុខាភិបាល​។ យ៉ាងណាក៏ដោយ ប្រទេស​លោកខាងលិច​មួយ​ចំនួន  ដូចជា​សហរដ្ឋអាមេរិក ហើយ​និង​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប បាន​ហាម​មិនឱ្យ​ក្រុមហ៊ុន Huawei  ចូលទៅ​មាន​សិទ្ធិ​ដំឡើង​ហេ​ដ្ឋា​រចនា​សម្ប័ន្ធ ចែកចាយ​បណ្តាញ 5G នៅក្នុង​ទឹកដី​របស់ខ្លួន​ទេ ដោយសារ​បារម្ភ​ខ្លាច​ថា Huawei នឹង​អាច​ចូលទៅ​លួច​យកការណ៍​សម្ងាត់​យកទៅ​ឱ្យ​ក្រសួងការពារជាតិ​របស់​ចិន​៕

 ពាក្យគន្លឹះ  Huawei5G

ព័ត៌មានផ្សេងទៀត