លោក​មាស នី​៖​ ចិន និង​អាមេរិក​ មើល​មក​កម្ពុជា ​ខុសពី​កម្ពុជា​ មើលទៅ​ចិន​ និង​អាមេរិក​​

18-06-2019 3:49 pm 2192
ប្រធានាធិបតីចិន, លោកមាស នី, ប្រធានាធិបតីអាមេរិក

​ខណៈ មហា​យក្ស​ចិន និង​អាមេរិក កំពុង​វាយប្រហារ​គ្នា​ក្នុង​បរិបទ​សង្គ្រាម​ពាណិជ្ជកម្ម ហើយ​តែង​ផ្សារភ្ជាប់​គុណសម្បត្តិ​របស់ខ្លួន ចំពោះ​កម្ពុជា ដែល​ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា មាន​ទំនោរ​ខ្លាំង​មក​ចិន និង​តែង​ថ្នាំងថ្នាក់​នឹង​អាមេរិក​។ មហា​យក្ស​ចិន​ពេល​រិះគន់​អាមេរិក ក៏​ងាក​មក​ប្រាប់​កម្ពុជា ថា​កម្ពុជា មាន​សំណាងល្អ​ក្នុង​ទំនាក់ទំនង គ្រប់​ជ្រុងជ្រោយ​ជាមួយ​ចិន ឯ​អាមេរិក តែង​ប្រាប់​កម្ពុជា ចំពោះ​គ្រោះថ្នាក់​ក្នុង​ទំ​នាង់​ទំនងជា​មួយ​ចិន ទៅវិញ​។​

​អ្នកតាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត​មាស នី មើលឃើញ​ពី​ទំនាក់ទំនង កម្ពុជា ចិន និង​សហរដ្ឋអាមេរិក ក្នុង​របកគំហើញ​ដោយឡែក​មួយ ដោយ​លោក​អះអាងថា​« ចិន និង​អាមេរិក មើល​មក​កម្ពុជា ខុសពី​កម្ពុជា មើលទៅ​អាមេរិក និង​ចិន​។​

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​របស់លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត