ប្រយ័ត្ន​សារធាតុពុល នៅ​សំបក​ដំឡូង​បារាំង​

16-06-2019 6:53 pm 413

​ក្រុម​អ្នកជំនាញ​ផ្នែក​ចំណីអាហារ ប្រទេស​អាល្លឺម៉ង់ បានធ្វើ​ពិសោធន៍ រកឃើញថា សំបក​ដំឡូងបារាំង មាន​សារធាតុពុល បើ​បរិភោគ​ចូលទៅ អាច​បណ្តាលឲ្យ​ក្រ​ពះមាន​បញ្ហា កូរ​ពោះវៀន ឈាម​ដើរ​មិន​ស្រួល តម្រងនោម​មាន​បញ្ហា​។ ស្នាម​អុជ​ខ្មៅ នៅ​សំបក​ដំឡូងបារាំង​នេះ ពោរពេញ​ទៅដោយ​សារធាតុ ពុល​។ សារធាតុ​នេះ នឹង​កើន​បរិមាណ​រឹតតែ​ច្រើនឡើង ទ្វេ​មួយ​ជា​បួន នៅពេល​យើង​ទុកដាក់​វា​នៅ​កន្លែង​ភ្លឺ ឬ​មាន​កម្តៅ​ក្តៅ​។ សារធាតុពុល​នេះ មាន​ឈ្មោះថា Chaconine និង Solanine ដែល​ពី​មុននេះ ក៏​ធ្លាប់មាន​ការពិសោធន៍ ទៅលើ​ដំឡូងបារាំង រកឃើញថា ការ​រក្សាទុក​ដំឡូង​បារាំង មិនបាន​ត្រឹមត្រូវ ជាពិសេស នៅ​ទាម​ផ្សារ​ទំនើបៗ ដែលមាន​ភ្លើង​អំពូល នាំឲ្យ​សារធាតុពុល​នៅ​ក្នុងសំបក​ដំឡូងបា​រាំង​កើនឡើង ពី ២​ទៅ​៣​ដង ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ដូច្នេះ គួរ​ទិញ​ដំឡូងបារាំង ដែល​ទុកដាក់​បាន​ត្រឹង​ត្រូវ ដូចជា ទុក​ក្នុង​កេស​បិទ​ជិត មិនត្រូវ​ពន្លឺ និង​មិនត្រូវ​បរិភោគ​ទាំង​សំបក​ទេ​៕ ប្រភព​៖ankth

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត