សមត្ថភាព​​គ្រប់គ្រង​ហិរញ្ញវត្ថុ ​គឺជា​ក្តីបារម្ភ ​ខណៈ​ថវិកា​​អភិវឌ្ឍ​ឃុំ​កើន​ដល់​​ជាង​១០​ម៉ឺន​ដុល្លារ​​

16-06-2019 3:46 pm 731

​ក្នុង​ពិធី ប្រកាស​ចូលកាន់​មុខតំណែង ក្រុមប្រឹក្សា​ខេត្តស្វាយរៀង អាណត្តិ​ទី​៣ នៅ ថ្ងៃទី​១៦ មិថុនា នេះ លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា នៅ​ឆ្នាំ​២០២០ ខាងមុខនេះ ថវិកា​អភិវឌ្ឍ​តាម ឃុំ​-​សង្កាត់ នី​មួយៗ​នឹង​កើនឡើង ជាង​១០​ម៉ឺន ក្នុង​១​ឆ្នាំ ដើម្បី​កសាង ផ្លូវ ប្រឡាយទឹក និង​អភិវឌ្ឍន៍​អ្វីៗ​ផ្សេងទៀត​។​

​ប្រធាន​បណ្តាញ​គណនេយ្យ​ភាព​សង្គម និង​ជា​អ្នកឃ្លាំមើល​អភិបាលកិច្ច នៅ​កម្ពុជា លោក​សន ជ័យ សាទរ​ចំពោះ​ការដំឡើង​ថវិកា​អភិវឌ្ឍ​តាម ឃុំ​-​សង្កាត់ រហូតដល់​ជាង​១០ មឺន​ដុល្លា​រនេះ​។ លោក​ថា នេះ​ជា​ការឆ្លើយតប​នឹង​តម្រូវការ​ដ៏​ច្រើន នៅ​ថ្នាក់មូលដ្ឋាន បើទោះជា​ចំនួន​នេះ នៅ​មិនទាន់​គ្រប់គ្រាន់​ក៏ដោយ​។ ប៉ុន្តែ​ទន្ទឹមនេះ លោក​នៅតែមាន​ក្តីបារម្ភ ចំពោះ​សមត្ថភា​គ្រប់គ្រង​ហិរញ្ញវត្ថុ ខណៈ​របៀប​ធ្វើការ​របស់​មន្ត្រី​មូលដ្ឋាន​នៅ​ដដែល មិន​អ្វី​ផ្លាស់ប្តូរ .....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​សន ជ័យ តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត