រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចុះទៅពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ទិវា​មច្ឆជាតិ​

15-06-2019 3:09 pm 231

​នៅ​ថ្ងៃទី​១៥ ខែឧសភា​នេះ លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការី បាន​ចុះទៅពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ទិវា​មច្ឆជាតិ ដែល​ឆ្នាំនេះ​ក្រសួង​គ្រោង​នឹង​ប្រារព្វ​នៅ​ថ្ងៃទី​០១ ខែកក្កដា​ខាងមុខ នៅ​ទី​រួម​ខេត្ត​ឧត្តមានជ័យ ក្រោម​អធិបតីភាព​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ​។ 

​បន្ទាប់ពី​បាន​ពិនិត្យ​ទីតាំង​រៀបចំ​រួចមក លោក​រដ្ឋមន្ត្រី​ស្នើឲ្យ​ក្រុមការងារ​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា ឲ្យ​គម្រោង​រៀបចំ​នេះ​រួចរាល់​សព្វគ្រប់​ទាន់ពេលវេលា ។ លោក​ក៏បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ជលផល​ថ្នាក់កណ្តាល​ខេត្ត រៀបចំ​ទិវា​មច្ចជាតិ​ឲ្យបាន​គ្រប់​ខេត្ត ជា​ប្រយោជន៍​ដើម្បី​ផ្សព្វផ្សាយ​ពូជ​ត្រី​មួយចំនួន​ដែល​ជិត​ផុត​ពូជ និង​រួមគ្នា​ថែរក្សា ការពារ និង​អភិរក្ស​មច្ឆជាតិ​ឲ្យបាន​រ​គង់វង្ស​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ៕

ព័ត៌មានផ្សេងទៀត