អាចនិយាយបានថាវៀតណាមកំពុងបោះជំហានមួយកម្រិតទៀតហើយខាងផ្នែកបច្ចេកវិទ្យា គឺវៀតណាមអាចផលិតរថយន្ដនៅក្នុងស្រុកបាន។ តាមការចុះផ្សាយព័ត៌មាន ក្រុមហ៊ុនផលិតរថយន្ដរបស់វៀតណាមVinFast នឹងចាប់ផ្ដើមលក់រថយន្ដរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក នៅថ្ងៃទី១៧ខែមិថុនានេះហើយ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនកាលពីថ្ងៃទី១៤មិថុនា។
ក្រុមហ៊ុនVinFastបានឲ្យដឹងថា ខ្លួននឹងយករថយន្ដទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ទោះបីជាត្រូវប្រជែងជាមួយក្រុមហ៊ុនល្បីឈ្មោះបរទេសដូចជាToyotaនិងFordក៏ដោយ។ ក្រុមហ៊ុនកំពុងស្វែងរកមោទនភាពសម្រាប់ជាតិ តាមរយៈការផលិតរថយន្ដលក់លើទីផ្សារ មានប្រភេទSedan, SUV រួមជាមួយរថយន្ដអគ្គិសនីផងដែរ៕