អ្នកជំនាញ​៖​​ជប៉ុន​គួរ​ចាប់ផ្ដើម​​ទិញ​ប្រេង​​ពី​អ៊ីរ៉ង់​វិញ​​បើ​ចង់​ធ្វើ​តួអង្គ​សំខាន់​

15-06-2019 10:45 am 248
រូបភាពរោងចក្រចម្រាញ់ប្រេងរបស់ជប៉ុន

​អ្នកជំនាញ​ខាង​កិច្ចការបរទេស​ដែល​នៅ​ជិត​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បញ្ជាក់ថា វា​នឹង​ពិបាក​សម្រាប់​ក្រុង​តូ​ក្យូធ្វើជា​អ្នកសម្របសម្រួល​រវា​ង​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​ទីក្រុង​តេ​រ៉ង់ ប្រសិនបើ​ក្រុង​តូ​ក្យូមិ​ន​ចាប់ផ្ដើម​នាំចូល​ប្រេង​ពី​អ៊ីរ៉ង់​វិញ​ទេ​។ លោក​សាស្ដ្រាចារ្យ​Mohammad Marandi នៃ​សាកលវិទ្យាល័យ​ក្រុងតេ​រ៉ង់​និយាយ​ដូច្នេះ បន្ទាប់ពី​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ បាន​ជួប​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក​Marandi​និយាយថា​អ៊ីរ៉ង់​នឹង​គិតថា ជប៉ុន​គោរព​តាមតែ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ប៉ុណ្ណោះ ប្រសិនបើ​មិន​ចាប់ផ្ដើម​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​វិញ​ទេ​។ ជប៉ុន​បាន​ឈប់​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ក្រោយ​សហរដ្ឋអាមេរិក​បញ្ឈប់​ការលើកលែង ដែល​អនុញ្ញាតឲ្យ​ប្រទេស​ជប៉ុ​ននិង​ប្រទេស​ដទៃទៀត ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ដោយ​មិន​ប្រឈម​ទណ្ឌកម្ម​អាមេរិក​។ លោក​Marandi​សង្កត់ធ្ងន់ថា ជប៉ុន​ត្រូវតែ​ចាប់ផ្ដើម​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ និង​ស្ដារ​ទំនាក់ទំនង​សេដ្ឋកិច្ច​ឡើងវិញ​បើ​ចង់​ធ្វើ​តួអង្គ​សំខាន់​៕​

ព័ត៌មានផ្សេងទៀត