គណបក្ស​​ប្រជាធិបតេយ្យ​​បង្ហាញ​ឈ្មោះ​​បេក្ខជន​ប្រធានាធិបតី​​២០​រូប​

14-06-2019 5:25 pm 352
រូបភាពបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ

​គណបក្ស​ប្រជាធិបតេយ្យ​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពី​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​ចំនួន​២០​រូប ដែលមាន​លក្ខណៈ​សម្បត្ដិ​គ្រប់គ្រាន់​ក្នុង​ការចូលរួម​ជជែក​ពិភាក្សា នឹង​ប្រព្រឹត្ដទៅជា​លើកដំ​បូង​ក្នុង​ទី​ក្រុងមៃ​អា​មី​ចុងខែ​មិថុនា​នេះ​។ កិច្ចពិភាក្សា​នឹង​រៀបចំឡើង​ពីរ​យប់​គឺ​នៅ​យប់​ថ្ងៃទី​២៦-២៧​មិថុនា នឹង​ក្លាយជា​ទីលាន​បើកទូលាយ​មួយ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ ជួប​ជាមួយ​ប្រជាជន​អាមេរិក​ជា​លើកដំបូង ហើយក៏​អនុញ្ញាតឲ្យ​បេក្ខជន​ប្រធានាធិបតី​ទាំង​២០​រូប សាកល្បង​សមត្ថភាព​របស់​ពួកគេ​ផងដែរ​តាមរយៈ​ការស្ទង់មតិ​។ វា​ក៏​ជា​ការត្រៀមខ្លួន​ទុកជាមុន សម្រាប់​ការចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០២០៕

ព័ត៌មានផ្សេងទៀត