តើ​ករណី​ចិន​ជិះ​រថយន្ត ខ​.​ម ជា​រឿង​ពិបាក​លុបបំបាត់ និង​ទប់ស្កាត់​មែន​ទេ​?

14-06-2019 4:44 pm 458

​ស្ទើរ​ក្លែង​ជា​ជម្ងឺ​រ៉ាំរ៉ៃ​ទៅហើយ ដែល​ករណី​ជនជាតិ​ចិន មក​រកស៊ី​នៅ​កម្ពុជា បាន​ប្រើប្រាស់​រថយន្ត​ទំនើប និង​ពាក់​ស្លាក​លេខ ខ​.​ម និង​ន​.​ប បន្ត​កើតមាន​ជា​ហូរហែ នាពេល​បច្ចុប្បន្ន​។ តាម​ព័ត៌មាន​អះអាងថា រថយន្ត​ទាំង​នេះ គឺ​មន្ត្រី​យោធា​ជា​អ្នករៀបចំ​ជួល​ឲ្យ​ចិន​ជិះ​។ ប្រជាពលរដ្ឋ​រិះគន់​ថា កំហុស​ក្នុង​រឿង​នេះ​មិនមែន​ចិន​ទេ គឺ​មន្ត្រី​ខ្មែរ​តែ​ម្តង ព្រោះតែ​អំណាច​ទឹក​លុយ សុខចិត្ត​យក​កិត្តិយស​ស្ថាប័ន​របស់​រដ្ឋ​ទៅ​ជាន់ឈ្លី​។​
​តើ​ជនជាតិ​ចិន​ដែល​មក​រកស៊ី នៅ​កម្ពុជា​មាន​សិទ្ធិ​ប្រើ​រថយន្ត ខ​.​ម ឬ​ន​.​ប ដែរ​ទេ​? តើ​វា​ជា​រឿង​លំបាក​រហូតដល់​លុបបំបាត់ និង​ទប់ស្កាត់​មិន​បាន​មែនឬ​?
​ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​។​

សំឡេង

 ពាក្យគន្លឹះ  ចិនជិះរថយន្តខម

ព័ត៌មានផ្សេងទៀត