ក្រសួង​កសិកម្ម​ឱ្យ​បង្ការ​និង​ទប់ស្កាត់ វត្ត​មាន​សត្វ​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​លើ​ដំណាំ​ពោត​

14-06-2019 4:39 pm 511

​ដង្ហូវ​ហ្វូង​ថ្មី​នេះ ត្រូវបាន​ចាត់ទុក​ជា​ប្រភេទ​សត្វល្អិត​ចង្រៃ​ចម្បង ដែល​មាន​ដើមកំណើត នៅ​ទ្វីបអាមេរិក​ខាងត្បូង ដែល​អាច​បំផ្លាញ​ដំណាំ និង​រុក្ខជាតិ​ជាង​៨០​ប្រភេទ ក្នុងនោះ​ពោត​ជា​ដំណាំ​ដែល​ដង្កូវ​នេះ​ចូលចិត្ត​បំផ្លាញ​ជាងគេ​។ នៅ​ឆ្នាំ​២០១៦​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ បាន​រាលដាល​ទៅ​អាហ្វ្រិក​កណ្តាល អាហ្វ្រិក ខាងលិច និង​អាហ្វ្រិក​ខាងត្បូង ហើយ​នៅ​ដើមឆ្នាំ​២០១៨​ដង្ហូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ បាន​រាតត្បាត​និង​បំផ្លាញ​ដំណាំ​ពោត​ស្ទើរតែ​គ្រប់​ទីកន្លែង​ក្នុង​ទ្វីប​អាហ្វ្រិក ព្រមទាំង​បាន​ឆ្លង​ដល់​ប្រទេស​ឥណ្ឌា ចិន ស្រីលង្កា បង់​ក្លា​ដេស ថៃ មី​យ៉ាន់​ម៉ា និង​ប្រទេស​ឡាវ​។​

​ដោយឡែក​នៅ​ប្រទេស​កម្ពុជា នា​ថ្មីៗ​ក៏​ទើបតែ​បាន​រក​ឃើញ​វត្តមាន​នៃ​ដង្កូវ​ហ្វូង​ប្រ​ភ​ទេ​ថ្មី​នេះដែរ ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃ​១១ មិថុនា ឆ្នាំ​២០១៩​មាន​ផ្ទៃដី​ដំណាំ​ពោត​ដែល​រង​ការបំផ្លាញ​សរុប​ចំនួន​១១១៤២​ហិកតា ដែល​ក្នុងនោះ ខេត្ត​ប៉ៃលិន ចំនួន​២៥៤៤ ហិកតា បាត់ដំបង​ចំនួន​៣០៣៣​ហិកតា បន្ទាយមានជ័យ​ចំនួន ៤៧១៥ ហិ កតា និង​ត្បូងឃ្មុំ ចំនួន​៨៥០​ហិតា​។​

​ហេតុដូចនេះ​ហើយ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត និង​បំផ្លាញ​ពី​ដង្កូវ​ហ្វូង​នេះ ក្រសួង​អំពាវនាវ​ឱ្យ​គ្រប់​អង្គភាព​ពាក់ព័ន្ធ ន្ទី​កសិកម្ម​រាជធានី​-​ខេត្ត​ត្រូវ​សហការ​ជាមួយ​កសិករ​អនុវត្ត​វិធានការ​ដូចជា​៖​អគ្គនាយកដ្ឋាន​កសិកម្ម ត្រូវ​រៀបចំ​ផែនការ​ទប់ស្កាត់​នឹង​កម្ចាត់​ដង្កូវ​ហ្វូង​ថ្មី​នេះ ព្រមទាំង​ជំរុញ​កិច្ច​ការពារ​ដំណាំ ក្នុងការ​កម្ចាត់​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ដង្កូវ​ប្រភេទ​ថ្មី តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​។ 

​ជាមួយគ្នានេះដែរ មន្ទី​រ​កសិម្ម​រាជធានី​-​ខេត្ត​ត្រូវ​ណែនាំ​ឱ្យ​កសិករ​ចុះ​ពិនិត្យ​តាម​ចំការ​ជាប្រចាំ ហើយ​បើ​មាន​ស​ញ្ញ​សង្ស័យនៃ​ប្រភេទ​ដង្កូវ​ហ្វូង​ថ្មី​នេះ ត្រូវ​រាយការណ៍​ជាបន្ទាន់​។​ទន្ទឹម​នឹង​នេះ​មន្ទី​រ​កសិម្ម​រាជធានី​-​ខេត្ត​ត្រូវ​ពិនិត្យ​និង​វាយតម្លៃ​ការខូចខាត​ជាក់ស្តែង​ដើម្បី​មាន​វិធានការ​ស្តារ​ឡើងវិញ ឱ្យបាន​ទាន់​ពេលវេលា​ផងដែរ​៕


ព័ត៌មានផ្សេងទៀត