ម៉ាស​ស័ក្តិសម​សម្រាប់​ស្បែក​មុខ​ខ្មៅ​ស្រអាប់

14-06-2019 2:29 pm 521

​មាន​គ្រឿងផ្សំ​ពី​ធម្មជាតិ​ជាច្រើន ដែល​ប្រើប្រាស់​ទៅ ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង​រលោង ព្រោះ​វា​ជ្រាបចូល​យ៉ាងជ្រៅ​ទៅក្នុង​ស្បែក​។ ដ្បិត​វា​មិន​ធ្វើឲ្យ​ស្បែកស​ចែងចាំង ប៉ុន្តែ​ជួយ​ឲ្យ​ស្បែក​អ្នក​ស្អាត ទៅតាម​បែប​ធម្មជាតិ​។ ដូចនេះ អ្នក​ដែលមាន​បញ្ហា​ស្បែក​មុខ​ខ្មៅ​ស្រ​អាប់ ដោយសារ​ពន្លឺព្រះអាទិត្យ​ជាដើម​នោះ អាច​ជ្រើសរើស​យក​វិធី​ខាងក្រោម ដើម្បី​សង្គ្រោះ​ស្បែក​របស់​អ្នកឲ្យមាន​ពន្លឺ​។​

​គ្រឿងផ្សំ 

-​ទឹក​ល្ហុង​២​ស្លាបព្រា​

-​យ៉ា​អួ​២​ស្លាបព្រា​

-​ទឹកខ្មេះ​ផ្លែ​ប៉ោ​ម​

-​ប្រេង​ដែល​ស័ក្តិសម​សម្រាប់​ស្បែក​ស្ងួត ដូចជា​ប្រេង​អាល់​ម៉ុន ឬ​ប្រេង​អូ​លីវ​…

-Glycerin សម្រាប់​ស្បែក​ស្ងួត​

-​និង​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​

​វិធី​ធ្វើ 

​យក​ទឹក​ល្ហុង យ៉ា​អួ ទឹកខ្មេះ​ផ្លែ​ប៉ោ​ម ប្រេង​ដែល​ស័ក្តិសម​សម្រាប់​ស្បែក​ស្ងួត ដូចជា​ប្រេង​អាល់​ម៉ុន ឬ​ប្រេង​អូ​លីវ​…​លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ ហើយ​យក​វា​ទៅ​រក្សាទុក​ក្នុង​ទូទឹកកក​រយៈពេល​២​ម៉ោង​។ បន្ទាប់មក​យក​វា​ចេញ រួច​បន្ថែម Glycerin​បន្តិច​និង​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ចូល​។ ទទួលបាន​កញ្ចប់​នេះហើយ យក​វា​មក​លាបមុខ​រក្សាទុក​២០​ទៅ​៣០​នាទី ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ កញ្ចប់​ស្បែក​មុខ​ប្រភេទ​នេះ នឹង​ជួយ​ឲ្យ​ស្បែក​មុខ​របស់​អ្នក ដែល​ធ្លាប់តែ​ខ្មៅ​ស្រអាប់ ប្រែ​មកជា​ភ្លឺរលោង​និង​មាន​សំណើម​៕


 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត