ក្រសួង​សេដ្ឋកិច្ច នឹង​ចុះ​អនុវត្ត​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ​បារី​ពី​ថ្ងៃ​ទី​០១ កក្កដា​តទៅ​

14-06-2019 2:04 pm 461

​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការចុះអនុវត្ត​កាត្វកិច្ច​បិទ​តែមប្រឺ៍​អាករ​ប្រភេ​ទ​ថ្មី​សម្រាប់​បារី​ចំពោះ​ម្ចាស់​សហគ្រាស​ផលិត​បារី​ក្នុងស្រុក បារី​នាំចូល និង​អ្នក​ចែកចាយ​បារី​ក្នុង​ស្រុក​ទាំងអស់​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩​តទៅ​។ 

​ចំពោះ ការចុះ​ត្រួតពិនិត្យ​ក្រុម​ការងារ​ចម្រុះ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា ករ​កម្ពុជា នឹង ត្រួត​ពិ​ន្យិ​ឃ្លាំង​ស្តុក​ទុក​បារី នៅតាម​បណ្តា​សហគ្រាស​ផលិត​បារី​ក្នុងស្រុក សហគ្រាស​នាំចូល​បារី ដេប៉ូ​ចែកចាយ ស្តង់​លក់​បារី​នៅ​តាម​ទីផ្សារ ហាង​លក់ទំនិញ​ធំៗ ផ្សារ​ទំនើប​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩​តទៅ​»​។​

​ក្នុងពេល​កំពុង​ចុះ​ត្រួតពិនិត្យ​ប្រសិនបើ​ឃើញ​មាន​បារី ដែល​ដាក់​នៅក្នុង​ឃ្លាំង​ស្តុក មិន​មាន​បិទ​តែមប្រិ៍ អាករ ឬ​បិទ​តែមប្រិ៍​អាករ​ក្លែងក្លាយ ក្រុម​ការងារ​ចម្រុះ​នឹង​ធ្វើ​ការឃាត់ទុក និង​គ្រប់គ្រង​បារី​ទាំងនោះ ហើ យ តម្រូវ​ឲ្យ​អ្នក​ផលិត​បារី អ្ក​នាំចូល​បារី ឬ​ម្ចាស់​បារី​ទាំងនោះ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕

 

ព័ត៌មានផ្សេងទៀត