វាជាទេពកោសល្យពិតៗ មិនត្រឹមតែមានសំឡេងពិរោះ ហើយថែមទាំងអាចនិពន្ធបទចម្រៀងដោយខ្លួនឯង និងអាចឡើងប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោក America's Got Talent 2019បានទៀត។ លោកJoseph Allen អាយុ២១ឆ្នាំ មកពីរដ្ឋតិចសាសសហរដ្ឋអាមេរិក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងកម្មវិធីនេះ គឺលោកបានបង្ហើរសំនៀងក្នុងបទសម្រៀងមួយបទ ជាបទនិពន្ធដោយខ្លួនឯង រហូតធ្វើឲ្យគណៈកម្មការលោកHowie Mandel សម្រេចចិត្ដគោះប៊ូតុងមាស។
សូមទស្សនាវីដេអូខាងក្រោម៖