អាមេរិក​ថា​​កូរ៉េខាងជើង​​នៅតែ​បន្ដ​​រំលោភ​​លើ​ទណ្ឌកម្ម​​អង្គការ​សហ​ប្រជាជាតិ​

13-06-2019 4:04 pm 328
រូបភាព​​នាវា​កំពុង​ផ្ទេរប្រេង​ដែលត្រូវថតបាន

សហរដ្ឋអាមេរិក​បាន​និយាយថា កូរ៉េខាងជើង​បាន​នាំចូល​ប្រេង​ច្រើនជាង​អង្គការសហប្រជាជាតិ​អនុញ្ញាត​។ ការនាំ​ចូល​ប្រេង​ធ្វើឡើង​តាមរយៈ​ការផ្ទេរ​ពី​នាវា​ទៅ​នាវា​ក្នុង​សមុទ្រ ដែល​នេះ​ជា​សកម្មភាព​ខុសច្បាប់​។ តាម​ប្រភព​ការទូត​មួយចំនួន​និយាយថា ក្រុម​បំពេញបេសកកម្ម​អាមេរិក​បាន​បញ្ជូន​របា​យ​ការណ៍​ទៅកាន់​អង្គការសហប្រជាជាតិ ស្ដីពី​សកម្មភាព​កូរ៉េខាងជើង​រំលោភ​លើ​ទណ្ឌកម្ម​ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ​។ 

​របាយការណ៍​និយាយថា ការនាំ​ចូល​ប្រេង​របស់​កូរ៉េខាងជើង​នៅ​ឆ្នាំនេះ បាន​កើន​លើស​ចំនួន​ប្រចាំឆ្នាំ​៥​សែន​ធុង ហើយ​មាន​ការផ្ទេរ​ប្រេង​ខុសច្បាប់​ជាង​៧០​លើក​នៅក្នុង​សមុទ្រ​។ អាមេរិក ជប៉ុន អង់គ្លេស និង​ប្រទេស​មួយចំនួនទៀត ដែល​ត្រួតពិនិត្យ​ការផ្ទេរ​ប្រេង​ពី​នាវា​ទៅ​នាវា​របស់​កូរ៉េខាងជើង បាន​ស្នើ​សុំឲ្យ​គណៈកម្មាធិការ​ជូនដំណឹ​ង​ទៅ​បណ្ដា​ប្រទេស​កំពុង​សហការ​ជាមួយ​កូរ៉េខាងជើង ត្រូវ​បញ្ឈប់​ការផ្គត់ផ្គង់​ប្រេង​ជាបន្ទាន់​។ ចំពោះ​ប្រទេស​ចិន​និង​រុស្ស៊ី​ក៏​ត្រូវបាន​រាយការណ៍​ថា បាន​លក់​ប្រេង​ទៅឲ្យ​កូរ៉េខាងជើង​ដែរ​៕

ព័ត៌មានផ្សេងទៀត