អ្នកវិភាគ គ្មាន​សុទិដ្ឋិនិយម ពី​ការប្រកាស​ជំរុញ​កំណែទម្រង់​ប្រព័ន្ធ​វិមជ្ឈការ​នៅ​កម្ពុជា​ទេ​

13-06-2019 3:47 pm 1018

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​រាជ ធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នៅ​ព្រឹក​ថ្ងៃទី​១២ មិថុនា លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន អះអាងថា ចាប់ពី​ឆ្នាំ​២០២០ ទៅ​រដ្ឋាភិបាល នឹង​ជំរុញ​ការកែទម្រង់​ប្រព័ន្ធ​វិមជ្ឈការ​និង​វិសហមជ្ឈការ​ឲ្យ​ស៊ីជ​ម្រៅ ដោយ​បង្កើន​ការធ្វើប្រតិភូកម្ម​អំណាច​ទៅឲ្យ​ថ្នាក់ក្រោម​ជាតិ ដើម្បីឲ្យ​រដ្ឋបាលនេះ មាន​សិទ្ធិអំណាច​គ្រប់គ្រាន់​ក្នុងការ បំពេញការងារ​ផ្តល់​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​លឿន​រហ័ស និង​មាន​គុណភាព​ខ្ពស់​។ 

​ប៉ុន្តែ សម្រាប់​អ្នកតាមដាន​លើ​ការងារ​អភិបាលកិច្ច សង្គម លោក​មាស នី ហាក់​មិនមាន​សុទិដ្ឋិនិយម​ទាល់តែសោះ លើ​ការប្រកាស់​របស់​រដ្ឋាភិបាល​កម្ពុជា​ពេលនេះ​។ លោក​មើលឃើញថា ប្រព័ន្ធ​ថ្មី​នេះ បាន​ដើរ​ដល់​ចំណុច​វង្វេងផ្លូវ ចាប់តាំងពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​។ លោក​និយាយទៀតថា បើ​នៅតែ​ប្រើ​ប្រព័ន្ធ​បក្ស ក្នុង​ស្ថាប័ន​ជាតិ នោះ​បើទោះជា​ជំរុញ​ការកែទម្រង់​យ៉ាងណា ក៏​នៅតែ​មិនមាន​ប្រសិទ្ធភាព​ដដែល .....

​ជា​បន្ត​សូម​ស្តាប់ ការលើកឡើង​របស់លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត