លោក​ដូណាល់ ត្រាំ​​ប្រកាស​​នឹង​បញ្ជូន​ទ័ព​​១​ពាន់​នាក់​​បន្ថែម​​ទៅ​ប៉ូឡូញ​

13-06-2019 2:55 pm 292
រូបភាពកងទ័ពអាមេរិក

​ពេលធ្វើ​សន្និសីទកាសែត​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ​លោក​អាន់​ហ្សេ ឌូ​ដា លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បានប្រកាសថា​នឹង​បញ្ជូន​ទ័ព​១​ពាន់​នាក់​បន្ថែម​ទៅកាន់​ប្រទេស​ប៉ូឡូញ​។ ប្រធានាធិបតី​ប៉ូឡូញ​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​សេត​វិមាន​កាលពី​ថ្ងៃទី​១២​មិថុនា​។ លោក​ត្រាំ​បន្ថែមថា​កងទ័ព​នឹង​ដក​ចេញពី​ប្រទេស​អាល្លឺម៉ង់ ដែល​បច្ចុប្បន្ន​មាន​ចំនួន​៥២,០០០​នាក់ ហើយ​បញ្ជូន​ទ័ព​ដែល​ដក​ចេញពី​អាល្លឺម៉ង់​នោះ​ទៅកាន់​ប្រទេស​ប៉ូឡូញ​។ ក្រៅពី​កងទ័ព​អាមេរិក​នឹង​បញ្ជូន​យន្ដហោះ​គ្មាន​មនុស្ស​បើក រួមទាំង​សម្ភារ​យោធា​ជាច្រើន​ទៀត​។ និយាយ​យ៉ាងខ្លី​ក្នុង​សន្និសីទកាសែត លោក​ត្រាំ​សង្កត់ធ្ងន់ថា​លោក​ចង់បង្ហាញ​ការប្ដេជ្ញាចិត្ដ ចំពោះ​មូលដ្ឋាន​អចិន្ដ្រៃយ៍​អាមេរិក​នៅ​ក្នុងប្រទេស​នេះ​។ គួរ​បញ្ជាក់ថា បច្ចុប្បន្ន​អាមេរិក​មាន​កងទ័ព​ប្រមាណ​៤​ពាន់​នាក់​នៅ​ក្នុងប្រទេស​ប៉ូឡូញ​៕

ព័ត៌មានផ្សេងទៀត