បុរស​​ដែល​​ចោទ​ថា​​បើក​​ចូល​​ក្បួន​​លោក​​ហ៊ុន សែន​គឺ​ដោយ​សារ​ស្រវឹង​​

13-06-2019 1:05 pm 1300

​បុរស​ដែល​ជិះ​ដេញតាម​ក្បួន​រថយន្ត​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង បាន​បើក​បុក​រថយន្ត​របស់​សមត្ថ​កិច្ច នៅ​ថ្ងៃទី​១៣ ខែមិថុនា​នេះ គឺ​ដោយសារ​តែមាន​សារជាតិ​ស្រវឹង​។​នេះ​បើតាម​សេចក្តីបំភ្លឺ​របស់​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក បានអោយដឹងថា ពុំមាន​ការ​បើករថយន្ត​ចូល​ក្បួន​ថ្នាក់ដឹកនាំ​ដូច​សារព័ត៌​មួយចំនួន​បាន​ចុះផ្សាយ​នោះទេ​។​ដោយ​នៅវេលា​ម៉ោង​៥​ព្រឹក ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ កងកម្លាំង​ចរាចរ​នគរបាល​ផ្លូវគោក រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ និង សម្រួល​ចរាចរ​ជូន​គណ​:​ប្រតិភូ​ជាតិ អន្តរជាតិ ក៏ដូចជា​ប្រជ​ពលរដ្ឋ​នៅ​តំបន់​នោះ បានឃើញ​រថយន្ត​ម៉ាក​ព្រុស​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AZ-5242 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន រ៉េ​ចង្កូត​ពេញ​ផ្លូវ ទើប​ក្រុម​អន្តរាគមន៍​ចរាចរ​ចល័ត តាម​ឃាត់​រថយន្ត​ដើម្បី​ធ្វើការ ឃាត់ខ្លួន​អ្នកបើកបរ និង ជៀសវាង​ការបង្ករ​គ្រោះថ្នាក់​ជាយថាហេតុ​។​

​បើតាម​សេចក្តីបំភ្លើ បន្ទាប់ពី​ការត្រួតពិនិត្យ​រួច​បាន​បង្ហាញអោយឃើញថា បុរស​ម្នាក់​នោះ​ពិតជា​មាន​សារជាតិ​ស្រវឹង​ពិតប្រាកដ​មែន​។​ដូច្នេះ​អាជ្ញាធរ អំពាវនាវ​ដល់​មហាជន​ស្វែងរក​ព័ត៍មាន​អោយ​បានច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ និង ពិតប្រាកដ​ជាមុនសិន​មុន និង បង្ហោះ​ជា​សាធារណ​: ព្រោះ​វា​អាចធ្វើអោយ​មហាជន​មាន​ការយល់ច្រឡំ​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​១៣ ខែមិថុនា​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ភ្លាមៗ បន្ទាប់ពី​បុរស​រូបនោះ បើក​រ៉េ​ចង្កូត​ពេញ​ផ្លូវ​ដេញតាម​ក្បួន​រថយន្ត​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​ហេតុការណ៍​នេះ បាន​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដល់​មហាជន​ទូទៅ ខ្លាច​មាន​អំពើ​ឃាតកម្ម​ណាមួយ​កើត​លើ​លោក​នាយករដ្ឋមន្ត្រី​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត